ព័ត៌មានជាតិ
ប្រធានក្រុមការងារយុវជនបក្សស្រុកអន្លង់វែង ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់
នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារយុវជនបក្សស្រុក បក្សឃុំថ្លាតនិងបក្សភូមិស្វាយចេក សរុបចំនួន១៦ នាក់ ដឹកនាំដោយ លោក ងួន ទ្ធិរិទ្ធ ប្រធានក្រុមការងារយុវជនបក្សស្រុកអន្លង់វែង ចូលរួមដោយលោកមេភូមិ អនុភូមិ បានចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ដួលរលំផ្ទះ និងគ្រួសារដួលរលំផ្ទះដោយសារភ្លៀងខ្លាំងបណ្តាលអោយបាក់របងសង្កត់ផ្ទះ កាលពីវេលាម៉ោង១៩ .០០ នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

១/ម្ចាស់ផ្ទះឈ្មោះ អ៊ុន សុខឡេង ភេទប្រុស អាយុ៤២ ឆ្នាំ (ពោះម៉ាយ) បច្ចុប្បន្នរស់នៅភូមិ ស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ២/ម្ចាស់ឈ្មោះ ភុត ឡោម អាយុ៧១ឆ្នាំ សមាជិកអតីតយុទ្ធជន(និវត្តន៍ជន) រស់នៅភូមិទួលកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះដែលលោក ងួន ទ្ធិរិទ្ធ ប្រធានក្រុមការងារយុវជនបក្សស្រុកបាននាំយកអំណោយរបស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សមាជិកអចិន្ត្រៃយ៍គណៈកម្មការកណ្ដាល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តឧត្តរមានជ័យ និងអំណោយក្រុមការងារយុវជនបក្សទៅប្រគល់ជូន។

សម្ភារៈផ្តល់ជូនក្នុងមួយគ្រួសាររួមមាន៖ ថវិកាចំនួន ២០០.០០០ រៀល(ម្ភៃម៉ឺនរៀលគត់ ) អង្ករ ៥០គីឡូក្រាម មី១កេះ ថ្នាំពេទ្យ៥ប្រអប់ ទឹកត្រី០១យួរ ប្រេងឆា០៣ដបតូច សាប៊ូដុសខ្លួន ០១ដបសាប៊ូបោកខោអាវ ៣ កញ្ចប់ ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ០២ឈុត ទឹកសុទ្ធ ១០ យួរ សរុបថវិកា ចំនួន ៨៤០.០០០ រៀល (ប៉ែតសិបបួនម៉ឺនរៀលគត់)៕

អត្ថបទ៖ ចាន់ ធី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី