ព័ត៌មានជាតិ
អ្នកភ្នំពេញធ្លាប់ឮផ្លូវក្រវាត់ក្រុងទី ៣ ចុះក្រវាត់ក្រុងទីមួយទីពីរនៅណាវិញ?
បងប្អូនឧស្សាហ៍ឮការលើកពីផ្លូវក្រវាត់ក្រុងទី ៣ ជាផ្លូវក្រវ៉ាត់ក្រុងដ៏ធំ ដែលកំពុងដំណើរការសាងសង់សម្រេចបានជាង ៥០ ភាគរយ ដែលនឹងលេចរូបរាងក្នុងពេលខាងមុខ។ ដោយឡែក រាជធានីភ្នំពេញមានផ្លូវក្រវាត់ក្រុងពីរខ្សែទៀត ដែលពលរដ្ឋជាច្រើនមិនសូវបានស្គាល់។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/e7384ca7-1959-434c-8cb0-d5f10f79e027.jpg)
បើតាមឯកសាររបស់អាជ្ញាធររាជធានីភ្នំពេញបានបង្ហាញថា ផ្លូវក្រវ៉ាត់ក្រុងទី១ ជាផ្លូវក្រវ៉ាត់ដំបូងគេបង្អស់នៅរាជធានីភ្នំពេញ ដែលបានសាងសង់ឡើងតាំងពីសម័យសង្គមរាស្រ្តនិយម នៅក្នុងទីតាំងខណ្ឌចំនួន៤ មានខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌទួលគោក។
ផ្លូវនេះតភ្ជាប់ពីគីឡូម៉ែត្រលេខ៩ (ផ្លូវជាតិលេខ៥) ភ្ជាប់ផ្លូវសុផារ៉ា និងផ្លូវ ៥៩៨ ត្រលោកបែក ទៅផ្លូវ ២៧១ រហូតដល់គល់ស្ពានច្បារអំពៅ តភ្ជាប់ជាមួយផ្លូវជាតិលេខ១។
ដោយឡែកផ្លូវក្រវ៉ាត់ក្រុងទី២ បានសាងសង់កាលពីឆ្នាំ ២០១៦ ដោយមាន២កំណាត់ ប្រវែងសរុបជាង ២៧គីឡូម៉ែត្រ។ កំណាត់ទី១ មានប្រវែង ១០គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ប្រមាណជាង ១០លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋវៀតណាម តភ្ជាប់ពីផ្លូវទំនប់កប់ស្រូវ (ឬផ្លូវ១២០K) ឆ្ពោះទៅកាន់មហាវិថីសហព័ន្ធរុស្សី។ កំណាត់ទី២ ប្រវែង ១៧គីឡូម៉ែត្រ តភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី (ត្រង់ស្តុបផ្សារដីហុយ) ទៅផ្លូវលេខ ១០១៩ កាត់តាមផ្លូវណ័រប្រ៊ីត ផ្លូវទ្រុងមាន់ ផ្លូវមុខរោងចក្រអគ្គិសនី ផ្លូវមុខសហគមន៍អន្លង់គង ផ្លូវទំនប់ ៧មករា ផ្លូវ ៦០ម៉ែត្រ ហៅមហាវិថីតេជោ តភ្ជាប់ទៅផ្លូវជាតិលេខ២ ត្រង់ចំណុចគល់ស្ពានព្រែកហូរផ្នែកខាងជើង ភ្ជាប់ស្ពានព្រែកសំរោងតាខ្មៅ។
កំណាត់ផ្លូវនេះចំណាយថវិកាសាងសង់ជិត ៦២លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១៩។
ចំណែកផ្លូវក្រវ៉ាត់ក្រុងទី៣ ជាខ្សែផ្លូវថ្មីដែលតភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ដោយចាប់ពីស្ពានព្រែកព្នៅ នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ (កំណាត់ផ្លូវនេះបានសាងសង់រួចរាល់ហើយ ដោយសាលារាជធានីភ្នំពេញ) ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ១ ភ្ជាប់មកកំពង់ផែភ្នំពេញថ្មី។ មានទំហំទទឹងផ្លូវរហូតដល់ទៅ២៧ម៉ែត្រ សម្រាប់ទីប្រជុំជន ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ សាងសង់ឡើងក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិនប្រមាណ ២៧៣ លានដុល្លារអាមេរិក។
ផ្លូវក្រវាត់ក្រុងទី ៣ ក៏មានការសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន០៤កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងសរុប ១,០០០ម៉ែត្រ រួមទាំងស្ពានឆ្លងកាត់ទន្លេបាសាក់ ០២កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងសរុប ៩៩៦ម៉ែត្រ (ក្នុងនោះស្ពានបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង៣៦៦ម៉ែត្រ)។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/5f07ccf9e9bab_1594346700_medium.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/5f07ccee028e8_1594346700_medium.jpg)
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ក៏តភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះនិង មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ដែលនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំនិងទំនើបបម្រើបណ្តាញដឹកជញ្ជូនវាងរាជធានីភ្នំពេញ។
ផ្លូវក្រវាត់ក្រុងទី៣ ប្រវែងជិត៥៣គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់នៅថ្ងៃ ១៤ មករា ២០១៩ គ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។
ក្រៅពីផ្លូវក្រវាត់ក្រុងទាំង ៣ ខ្សែ រដ្ឋាភិបាលបានដាក់ផែនការក្នុងការស្ថាបនាផ្លូវក្រវាត់ក្រុងទី៤ ដែលបានសិក្សាចប់រួចរាល់។ ផ្លូវក្រវាត់ក្រុងទី ៤ មានប្រវែង ១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពីចំនួន ៣ស្រុក, ខេត្តតាកែវចំនួន ១ស្រុក, ខេត្តកណ្តាល ៨ស្រុក និងខេត្តព្រៃវែង ២ស្រុក។
គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៤ នឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម ប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកម្រិតទៀត៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?