Connect with us

ព័ត៌មានជាតិ

រុះរើស្ពានដែកចាស់ សាងសង់ស្ពានលូបេតុងថ្មី នៅលើប្រឡាយមេតាហោ

បានផុស

នៅ

ក្រុមការងារបច្ចេកទេស នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានចុះពិនិត្យ និងរុះរើ​ស្ពានដែក​បេឡេត្រ​ពាំងខ្យង ដែលទ្រុឌទ្រោម ខ្លាំងចេញដើម្បី រៀបចំសាងសង់ ស្ពានថ្មី ជា​ប្រភេទ​លូបេ​តុង​អាមេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពរុះរើសស្ពានដែកចាស់ដែលទ្រុឌទ្រោមជាច្រើនឆ្នាំជួលជុលប្រចាំនោះ ធ្វើឡើង​នៅថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​​២០២១នេះ ដឹកនាំដោយលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរ ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ស្ពឺ និងមានការសហការរៀបចំបញ្ចៀសចរាចពីនគរបាលស្រុកសំរោងទង ព្រមទាំងអាជ្ញាធរឃុំផងដែរ។

ស្ពានដែកបេឡេដែលទ្រុឌទ្រោមខ្លាំងត្រូវរុះរើចេញដើម្បីសាងសង់លូបេតុងអាមេនេះ ស្ថិតលើ​ប្រឡាយមេតាហោ ក្នុងភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ស្ពាននេះ រងការខួចខាត និងទ្រុឌទ្រោមជាច្រើនឆ្នាំកន្លងមកហើយដោយរថយន្តធំៗដឹកថ្ម ខ្សាច់ឆ្លងកាត់ទាំងយប់ទាំងថ្ងៃ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានលើកឡើងថា ក្រុមការងារបច្ចេកទេស បានចុះត្រួតពិនិត្យផ្ទាល់ដោយបានធ្វើការរុះរើ ស្ពានដែក​ឆ្លងកាត់ប្រឡាយ​មេតាហោដើម្បីដំណើរការសាងសង់លូបេតុងអាមេ សម្រាប់សម្រួលដល់ការធ្វើដំណើរ​ឆ្លងកាត់​របស់សាធារណៈជក៍ដូចជាបងប្អូនប្រជាពលរដ្ឋ។

ចំពោះជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ សូមរកផ្លូវវៀងសិនព្រោះក្រុម​ការ​ងារ​បានផ្អាកការធ្វើចរណ៍លើស្ពាននេះត្រូវសាងសង់ថ្មីវិញ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា សម្រាប់​ថវិការចំណាយក្នុងការសាងសង់ស្ពានថ្មីប្រឡាយមេតាហោនេះ នៅឃុំត្រពាំងគង ស្រុកសំរោង​ទង​នេះគឺបានមកពីសប្បុរសជននានាចូលរួមសហការជាមួយមន្ទីរធនធានទឹកដើម្បីឆ្លើយតមតាមការចាំបាច់របស់បងប្អូនប្រជាពើរដ្ឋ៕ អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម