ព័ត៌មានជាតិ
រោងចក្រ៤ ក្នុងខណ្ឌមានជ័យ ត្រូវអាជ្ញាធរចុះផ្អាកបណ្តោះអាសន្ន ក្រោយរកឃើញមានកម្មករកម្មការិនី ឆ្លងកូវីដ១៩ច្រើន
រោងចក្រចំនួន៤ ក្នុងសង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យ៣ នៃខណ្ឌមានជ័យ ត្រូវបានកម្លាំងអាជ្ញាធរចម្រុះខណ្ឌមានជ័យ សហការជាមួយមន្ត្រីក្រសួងការងារ នាវេលាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានចុះពិនិត្យ និងសម្រេចផ្អាកដំណើរការ ជាបណ្តោះអាសន្នរយៈពេល២ថ្ងៃ ក្រោយរកឃើញមានបងប្អូនកម្មករកម្មការិនីរោងចក្រ ឆ្លងជំងឺកូវីដ១៩ច្រើន។
ការចុះពិនិត្យ រួចសម្រេចផ្អាកដំណើរការសង្វាក់ផលិតកម្មរោងចក្រខាងលើ ធ្វើឡើងដោយមានការដឹកនាំកម្លាំងដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងមានការសហការចូលរួមពីសំណាកមន្ត្រីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ រួមជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាននីមួយៗ មានកម្លាំងអាវុធហត្ថ នគរបាល និងលោកចៅសង្កាត់ផងដែរ។
យោងតាម តាមរបាយការណ៍មន្ត្រីអាជ្ញាធរខណ្ឌមានជ័យឲ្យដឹងថា រោងចក្រទាំង៤ពាក់ព័ន្ធដែលរកឃើញមានផ្ទុះខ្លាំងនូវជំងឺកូវីដ១៩ មានដូចជា ៖ ទី១. រោងចក្រ SLJ / ដេ ស៊ី ណៃ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលមានកម្មករសរុប ៦៣០នាក់ ក្នុងនោះដែររកឃើញ អ្នកវិជ្ជមានមេរោគកូវីដ១៩ សរុប២២៣ នាក់ ១០៩ករណីថ្មី ( ១០៩ករណីថ្មី , ១១៤ ករណីចាស់ ) ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-27_14-55-17.jpg)
ទី២. រោងចក្រ គូ តាយហ័រ សេងស៊ីងហ្វេងជីង ស្ថិតលើផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានកម្មករសរុប ៧១០នាក់ ស្រី៤៧៣នាក់ ក្នុងនោះដែររកឃើញអ្នកវិជ្ជមានមេរោគកូវីដ១៩ សរុប៣៩ នាក់ ( ៦ករណីថ្មី , ៣៣ករណីចាស់ ) ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-27_14-55-22.jpg)
ទី៣. ក្រុមហ៊ុន ជុង ហាវ ហ្គាមេន CHOUNG HAO GARMENT CO., LTD. មានអាសយដ្ឋានស្ថិតនៅ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលមានកម្មករសរុប ៥៧០នាក់ ក្នុងនោះដែររកឃើញវិជ្ជមាន មេរោគកូវីដ១៩ សរុប១៨នាក់ ( ១៦ករណីថ្មី , ០២ករណីចាស់ ) ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-27_14-55-18.jpg)
ទី៤. រោងចក្រ WND ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នងភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានកម្មករសរុប ៨៦៤នាក់ ស្រី ៧៦៥នាក់ ក្នុងនោះដែរ រកឃើញអ្នកវិជ្ជមាន មេរោគកូវីដ-១៩ ១២ នាក់ ( ៤ករណីថ្មី , ៨ករណីចាស់ ) ។
ក្រោយពីបានពិនិត្យរួច លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង លោក ទូច សុទ្ធមុត ប្រធានអន្តរាគមន៍ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចផ្អាកដំណើរការ រោងចក្រទាំង៤ រយៈពេល២ថ្ងៃ គឺគិតចាប់ពេលចុះអនុវត្តខាងលើ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ជាបណ្តោះអាសន្ន។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-27_14-55-07.jpg)
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌឲ្យដឹងថា ក្រោយផ្អាករយៈពេល២ថ្ងៃហើយនោះ តំណាង ឬម្ចាស់រោងចក្រទាំង៤ខាងលើ ត្រូវរង់ចាំការចុះពិនិត្យ វាយតម្លៃរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីហានិភ័យជាក់ស្តែងនៅក្នុងរោងចក្រផ្ទាល់ជាមុនសិន មុនឈានដល់សម្រេចជាថ្មី ក្នុងការអនុញ្ញាតឲ្យដំណើរការជាធម្មតាឡើងវិញ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-27_14-55-10.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-27_14-55-12.jpg)
លោកអភិបាលរងខណ្ឌ បានបញ្ជាក់ថា ក្រោយពីបានធ្វើកិច្ចសន្យាជាមួយម្ចាស់រោងចក្រទាំង៤ឲ្យផ្អាកអាជីវកម្មរួច អាជ្ញាធរក៏សម្រេចឲ្យផ្អាកដំណើរការសង្វាក់ផលិតកម្មរោងចក្រភ្លាមៗផងដែរ ពោលគឺនៅព្រឹកថ្ងៃខែដដែល អាជ្ញាធរបានណែនាំឲ្យបងប្អូនកម្មករកម្មការិនីទាំងអស់ត្រឡប់ទៅកាន់លំនៅឋាន និងសូមតាមដានបន្តនូវអាការៈសុខភាពខ្លួន ក្នុងករណីដែលបងប្អូនកម្មករណាដែលមិនទាន់បានធ្វើសំណាកសូមទៅធ្វើសំណាក ដើម្បីតេស្តរកមេរោគកូវីដ១៩ នៅតាមទីតាំងដែលអាជ្ញាធរ និងក្រសួងបានរៀបចំសម្រាប់ការធ្វើតេស្តជូនបងប្អូន។ ទន្ទឹមនឹងនោះ អាជ្ញាធរ ក៏បានធ្វើការណែនាំអោយកម្មករទាំងអស់ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែកផងដែរ អំឡុងពេលដែលលទ្ធិផលសំណាកមិនទាន់ចេញ ជៀសវាងការដើរហើរទៅខាងក្រៅ មានហានិភ័យក្នុងការចម្លងកាន់តែខ្ពស់ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-27_14-55-07-2.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-27_14-55-06.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-27_14-55-19.jpg)
គួរបញ្ជាក់ផងដែរថា សម្រាប់ភូមិសាស្ត្រខណ្ឌមានជ័យមាន៧សង្កាត់ ក្នុងនោះ៦សង្កាត់ គឺត្រូវបានចាត់ទុកជា « តំបន់លឿន » ទៅហើយ ដែលជាតំបន់មានហានិភ័យតិច នៃការឆ្លងជំងឺកូវីដ១៩។ ក្នុងនោះដែរ នៅឡើយតែតំបន់មួយចំនួនក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ៣ប៉ុណ្ណោះ ដែលត្រូវអាជ្ញាធរនៅកំណត់បន្តថា ជា « តំបន់លឿងទុំ » ដែលជាមានតំបន់មានការឆ្លងក្នុងកម្រិតមធ្យម។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកនេះ បែរជារកឃើញមានការចម្លងហាក់កើនឡើងវិញផងដែរ ជាក់ស្តែងដូចករណីឆ្លងនៅក្នុងរោងចក្រខាងលើជាដើម៕
អត្ថបទ៖ លីហេង
សូមចុចអាន៖ រដ្ឋបាលខណ្ឌមានជ័យបញ្ឈប់កម្លាំងសណ្តាប់ធ្នាប់ដែលធ្វើខុសនីតិវិធីណែនាំ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?