Connect with us

ព័ត៌មានជាតិ

ក្រៀលកម្ពុជាបង្កើតយុទ្ធនាការ «បរិស្ថានស្អាតONLINE» នៅក្នុងបរិបទកូវីដ១៩

បានផុស

នៅ

ក្រៀលកម្ពុជា បានបង្កើតយុទ្ធនាការ«រក្សាបរិស្ថានស្អាតOnline» ដើម្បីចូលរួមចំណែកថែរក្សាបរិស្ថាននៅក្នុង
ចក្ខុវិស័យគឺស្រម៉ៃចង់ឃើញប្រជាពលរដ្ឋកម្ពុជា ចេះទុកដាក់សម្រាមបានត្រឹមត្រូវ រួមជាមួយនឹងការកាត់បន្ថយថង់
ផ្លាស្ទិក ដែលជាដំណោះស្រាយដ៏សំខាន់មួយសម្រាប់បរិស្ថាន សមស្របទៅនឹងបរិបទកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ហួ ឆៃងន់ ស្ថាបនិក​ក្រៀល​កម្ពុជា​ និង​ជា​ប្រធាន​គម្រោង​រក្សា​បរិស្ថាន​ស្អាត​បាន​ប្រាប់កម្ពុជាថ្មីថា «វាជាគម្រោងថ្មី ដែលបង្កើតឡើងដើម្បីបរិស្ថានឱ្យស្របទៅនឹងបរិបទកូវីដ១៩ ដោយយើងបានប្ដូរពីការចុះសម្អាតបរិស្ថានផ្ទាល់ មកធ្វើតាមរយ:Onlineវិញ។»

លោកបានបន្តថា «នៅឆ្នាំ២០២១នេះ យើងបានចាប់ផ្ដើមសកម្មភាពឡើងវិញ ដោយគម្រោងនេះដំបូងឡើង យើងបានចុះទៅធ្វើផ្ទាល់ មួយខែធ្វើម្ដងៗ ដោយលើកទី១ ក្នុងខែកុម្ភ: អ្នកស្មគ្រចិត្តមានចំនួន៤៤៤នាក់ នៅភ្នំពេញ សៀមរាប និងបាត់ដំបង។ នៅក្នុងខែមីនា យើងបានប្ដូរមកធ្វើតាមប្រព័ន្ធអនឡាញដែលមានអ្នកចូលរួម ៣៦០នាក់ ឈ្មោះជាក់ស្ដែង ៥០០នាក់។ បើគិតចាប់ពីខែកុម្ភ:មកដល់ខែនេះ មានអ្នកស្ម័គ្រចិត្តចូលរួមរហូតជិត២០០០នាក់ នេះជាសមិទ្ធផលជោគជ័យមួយលើសពីការរំពឹងទុក ហើយយើងនឹងបន្តយុទ្ធនាការនេះ រហូតដល់ស្ថានភាពកូវីដ១៩មានការប្រែប្រួលឬបញ្ចប់ទៅ។»

លោក​ ហួ ឆៃងន់ ស្ថាបនិក​ក្រៀល​កម្ពុជា

លោកបានបន្តទៀតថា៖ ការពិតនៅក្នុងគម្រោងក្រៀលកម្ពុជាដំបូងឡើង យើងផ្ដោតទៅលើការចុះសម្អាតបរិស្ថាន និងអប់រំប្រជាពលរដ្ឋដោយផ្ទាល់ ហើយការងារនេះយើងចាប់ផ្ដើមតាំងពីឆ្នាំ២០១៨មកម្លេះ។ បើរំលឹកឡើងវិញ ក្រៀលកម្ពុជាបង្កើតឡើងនៅឆ្នាំ២០១៨ ការងារដែលចាប់ផ្ដើមអនុវត្តដំបូងនោះ គឺ ចុះសម្អាតបរិស្ថានដោយផ្ទាល់នៅក្នុងថ្ងៃបុណ្យអុំទូក ក្នុងទីតាំងសំខាន់មួយចំនួនដូចជា មុខវាំង សួនវត្តបុទុម មាត់ទន្លេ… ដើម្បីសិក្សាឥរិយាបថប្រជាពលរដ្ឋខ្មែរ ក៏ដូចជាមូលហេតុដែលនាំឱ្យសម្រាមមានកំណើនកើនឡើង។ 

បន្ទាប់មកនៅឆ្នាំ២០១៩ យើងនៅតែបន្តសកម្មភាព ដោយមានកំណើនអ្នកចុះឈ្មោះចូលរួមរហូតទៅដល់ ១០០០នាក់ ប៉ុន្តែសម្រាប់ថ្ងៃចុះអនុវត្តផ្ទាល់ជាក់ស្ដែងនៅសល់១០០នាក់ជាងប៉ុណ្ណោះ ដែលកាលនោះមានព្រឹត្តិការណ៍នយោបាយមួយកើតឡើង។ ក្នុងឆ្នាំដដែលយើងបានបន្ថែមសកម្មភាពជួយបរិស្ថាន ដោយចុះសម្អាតផ្ទាល់ ៣ ទៅ ៤ដង ជារៀងរាល់ខែ ដោយមានការចូលរួមពីយុវជនស្មគ្រចិត្តកើនឡើងជាលំដាប់។ មកដល់ឆ្នាំ២០២០យើងបានងាកមកសិក្សាពីស្ថានភាពជាក់ស្ដែងនៃកូវីដ១៩ និងដើម្បីរៀបចំគម្រោងថ្មីឱ្យសមស្របនិងស្ថានភាពកើតឡើង។

យុវតី ស៊ើង និមល ជានិស្សិតរៀននៅសកលវិទ្យាល័យឯកទេសកម្ពុជា លើកឡើងថា កញ្ញាមានស្រុកកំណើតនៅខេត្តព្រះវិហារនិងមកសិក្សានៅភ្នំពេញ ទំនេរពីការសិក្សាបានមកធ្វើជាយុវជនស្ម័គ្រចិត្តនៅក្រៀលកម្ពុជា។ នៅក្នុងការចូលរួមស្មគ្រចិត្តជាមួយក្រៀលកម្ពុជាក្នុងរយ:ពេល៥ខែ កញ្ញាទទួលបានចំណេះដឹងច្រើន ពិសេសគឺបញ្ហាបរិស្ថាននេះតែម្ដង។ កញ្ញាយល់ថា នៅមុនពេលចូលក្រៀលកម្ពុជា ការប្រើប្រាស់ថង់វាគ្រាន់តែជារឿងធម្មតា ប៉ុន្តែបន្ទាប់ពីការចូលរួមកញ្ញាបានមើលឃើញអំពីបញ្ហា និងហានីភ័យពាក់ព័ន្ធ រហូតអាចកាត់បន្ថយការប្រើប្រាស់ និងមានគំនិតច្នៃប្រឌិតនៅក្នុងការចូលរួមចំណែកបរិស្ថាន។

យុវតី ស៊ើង និមល

យុវជនម្នាក់ឈ្មោះ កឹម សុលីកា រស់នៅសង្កាត់ទួលទំពូង ជានិស្សិតវិស្វករជំនាន់ទី៤ របស់វិទ្យាស្ថានវិទ្យាសាស្ត្រអគ្គីសនី ក៏ជាយុវជនដែលចូលចិត្តចូលរួមការងារស្ម័គ្រចិត្ត ហើយលោកបានចូលរួមការងារស្ម័គ្រចិត្តជាង១២ឆ្នាំមកហើយ តាំងពីនៅអនុវិទ្យាល័យមកម្លេះ។ បច្ចុប្បន្នសូលីកាក៏ជាអ្នកស្ម័គ្រចិត្តចូលរួមចំណែកក្នុងការចូលរួមពាក់ព័ន្ធនឹងបញ្ហាកូវីដ១៩ គឺធ្វើខាងអនុគណ:កម្មការស្រាវជ្រាវអ្នកសង្ស័យផ្ទុកកូវីដ១៩ផងដែរ។ យុវជនរូបនេះបានស្ម័គ្រចិត្តចូលរួមក្រៀលកម្ពុជាតាំងពីឆ្នាំ២០១៩មកម្លេះ ហើយបន្តការងារមកដល់ពេលបច្ចុប្បន្ន។ 

ចំពោះចំណាប់អារម្មណ៍គម្រោងបរិស្ថានស្អាតOLINE យុវជនរូបនេះបានយល់ឃើញថា «វាគឺជាគម្រោងទីមួយ ដែលនៅក្នុងព្រះរាជាណាចក្រកម្ពុជាអត់ទាន់មានទេ ធ្លាប់តែឃើញចុះសម្អាតផ្ទាល់។ នៅក្នុងគម្រោងនេះ អ្នកនៅខេត្តឆ្ងាយៗ ក៏អាចចូលរួមបាន ដោយមនុស្សនៅទីកន្លែងផ្សេងៗគ្នា អាចចូលរួមដល់បរិស្ថាន នេះគឺជាគម្រោងមួយដែលល្អបំផុត។ ជាក់ស្ដែងយើងកំពុងតែប្រឈមមុខនឹងកូវីដ១៩ ហើយ យើងអាចបន្តការស្រឡាញ់ចំពោះបរិស្ថាន នៅផ្សេងគ្នាអាចសហការគ្នាតាមអនឡាញ នៅកន្លែងផ្សេងគ្នា សម្អាតនៅកន្លែងផ្សេងគ្នា ក្នុងឆន្ទ:រួមដើម្បីបរិស្ថាន៕”

យុវជន កឹម សុលីកា

អត្ថបទ៖ ស្នង នេត្រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម