ព័ត៌មានជាតិ
ក្រសួង បង្ហាញពីរបៀបការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់
ក្រសួងសុខាភិបាល បានបង្ហាញពីរបៀបការពារសុខភាព ដល់ប្រជាពលរដ្ឋ ពិសេសមនុស្សវ័យចំណាស់ និងកុមារ នៅក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។
យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចុះផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា បានឲ្យដឹងថា នៅក្នុងអាកាសធាតុ ចុះត្រជាក់នេះ ប្រជាពលរដ្ឋត្រូវប្រឈមនឹងជំងឺមួយចំនួនដូចជា ជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្ដាលមកពីវីរុសនិងមេរោគស្ត្រិបតូកូក ដែលបង្កឲ្យមានរោគសញ្ញាដូចជា គ្រុនផ្តាសាយ ហៀរសំបោរ រលាកបំពង់ក ក្អកនិងរលាកក្រពះពោះវៀនដោយពពួកវីរុស ជាដើម។

ក្រសួង បានណែនាំដល់ប្រជាពលរដ្ឋ ពិសេសទារក កុមារ និងមនុស្សវ័យចំណាស់ គួរតែស្លៀកពាក់ច្រើនជាន់ដើម្បីរក្សាភាពកក់ក្តៅក្នុងខ្លួន។ ចៀសវាងសំលៀកបំពាក់តឹង ពីព្រោះវាអាចរំខានដល់ចរាចរឈាម ក្នុងរាងកាយ និងបណ្តាលឲ្យបាត់បង់កំដៅរាងកាយ។
លើសពីនេះទៀតមនុស្សវ័យចំណាស់អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែការឆ្លើយតបរបស់រាងកាយ ជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។

ក្រសួង បានណែនាំដល់ប្រជាពលរដ្ឋស្វែងរកការព្យាបាលវេជ្ជសាស្រ្ត នៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើលោកអ្នកមានរោគសញ្ញា ពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និង ឈឺសាច់ដុំ ឬមានបញ្ហាសុខភាពផ្សេងទៀត ដែលមិនបានរៀបរាប់នៅក្នុងសេចក្តីណែនាំនេះ។
ជាងនេះទៀតនៅពេលដែលលោកអ្នកមានសុខភាពល្អ ហើយប្រសិនបើលោកអ្នកគិតថា លោក អ្នកមានជំងឺផ្តាសាយ ឬ មិនស្រួលខ្លួន គួរពន្យារផែនការធ្វើដំណើររហូតដល់មានសភាពស្រួលបួល យ៉ាងហោចណាស់ ២៤ ម៉ោង ក្រោយពីមានស្ថានភាពមិនស្រួលខ្លួន ហើយមិនត្រូវប្រើប្រាស់ឱសថប្រភេទអង់ទីប៊ីយូទិក(ថ្នាំផ្សះ) ដោយគ្មានវេជ្ជបញ្ជាឡើយ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ