Connect with us

ព័ត៌មានជាតិ

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ឧបត្ថម្ភ​ថវិកា​២,២០០,០០០​រៀល ដល់​កម្លាំង​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​

បានផុស

នៅ

​លោក​ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត ដោយមាន​ការចូលរួម​ពី លោក​ស្នងការរង បានរៀបចំ​ពិធី​សំណេះសំណាល និង​នាំយក​ថវិកា​សរុប​ចំនួន ២,២០០,០០០ រៀល (​ពីរលាន​ពីរ​រយ​ពាន់​រៀល​គត់​) ដែលជា​អំណ​យ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ប្រគល់ជូន​ដល់​កម្លាំង​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​ស្មា​ច់នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង និង​ប្រជា​ការពា​រភូមិ​របស់​សង្កាត់​អូ​ស្មាច់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការ​លើកទឹកចិត្ត ក្រោយពី​បាន​ខិតខំ​ចូលរួម​សហការ​គ្នា បំពេញភារកិច្ច​បំបែកសំណុំរឿង​បទល្មើស​ព្រហ្មទណ្ឌ​(​បទ​ប៉ុនប៉ង​ឃាតកម្ម​មាន​ស្ថាន​ទម្ងន់​ទោស​) ដោយសារ​ជនរងគ្រោះ​ជា​រាជការ​សាធារណៈ​ ក្នុង​ការ​បំពេញ​មុខងារ ការកាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​ការជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​ធ្វើការ​ឃាត់ខ្លួន​បាន​មេខ្លោង​ធំៗ​សរុប​ចំនួន ០៤​នាក់ ផងដែរ ។

​ក្នុងនោះ ថវិកា​ដែល​ទទួលបាន​រួមមាន៖

– ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ចំនួន ១,០០០,០០០ រៀល​

– ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ចំនួន ៥០០,០០០ រៀល​

– ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ស្មាច់ ចំនួន ៥០០,០០០ រៀល​

– ប្រជា​ការពារ​ភូមិ​ចំនួន ០២​នាក់ (​ម្នាក់ៗ​ទទួល​បាន​ចំនួន ១០០,០០០ រៀល​) ។

​នា​ឱកាស​នោះ​ផង​ដែរ លោកស្នងការ ក៏បាន​មានប្រសាសន៍​សម្ដែង​នូវ​ការ​អបអរសាទរ និង​កោតសរសើរ​លើកទឹកចិត្ត​ដល់​កងកម្លាំង​ទាំងអស់ ដែល​មានការ​សាមគ្គីភាព​គ្នា​ល្អ និង​ខិតខំ​អនុវត្ត ភារកិច្ច​បាន​យ៉ាង​ល្អប្រសើរ​ផង​ដែរ៕​

អត្ថបទ៖​ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម