ព័ត៌មានជាតិ
បើកគោយន្តលើផ្លូវលំចាស់ កិនចំមីនតោនផ្ទុះ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់
យ៉ាងហោចណាស់ ក៏មានមនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅក្នុងចំណោមជនរងគ្រោះចំនួន២នាក់ ខណៈដែលពួកគេបានបើកបរគោយន្តកិនទៅលើគ្រាប់មីនតោន នៅលើផ្លូវលំចាស់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២ និង ៣០ នាទី នៅចំណុចភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានពលរដ្ឋចំនួន ២ នាក់ បានបើកគោយន្តកន្ត្រៃតាមផ្លូវលំចាស់ ក៏បានកិនលើគ្រាប់មីនបណ្តាលឲ្យផ្ទុះឡើង ធ្វើឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
អ្នកដែលស្លាប់មានឈ្មោះ ប៊ន សុគា ភេទប្រុស អាយុ២៨ឆ្នាំ ឯអ្នករងរបួសមានឈ្មោះ ហង់ សីហ័រ ភេទប្រុស អាយុ២៦ឆ្នាំ ដោយបច្ចុប្បន្នបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់