ព័ត៌មានជាតិ
សមត្ថកិច្ចផាកពិន័យរថយន្តតាក់ស៊ី៤២គ្រឿង និងកង់បីឥណ្ឌា១គ្រឿង ដែលសម្រុកទៅដឹកកម្មករ នៅអតីតតំបន់ក្រហម
អ្នករត់តាក់ស៊ីចំនួន៤២គ្រឿង និងអ្នករត់កង់បីឥណ្ឌា១គ្រឿង ដែលបានសម្រុកទៅដឹកកម្មកររោងចក្រនៅអតីតតំបន់ក្រហម ស្ថិតនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យកាលពីសប្តាហ៍ទី១នៃខែឧសភា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចផាកពិន័យអន្តរកាល ដោយសារអ្នកទាំងនោះ បានល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាល។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅថ្ងៃទី២៧ ខែឧសភានេះថា «កាលពីម្សិលមិញពេលល្ងាចអនុវត្តតាម លោក អភិបាលខណ្ឌ បានឱ្យអ្នករត់តាក់ស៊ី៤២នាក់នោះ ទៅបង់ការផាកពិន័យអន្តរកាល នៅច្រកចេញចូលតែមួយនៅខណ្ឌ។ ប៉ុន្តែក្នុងចំណោមនោះ មានរថយន្តចំនួន៣៥គ្រឿង និងកង់បីឥណ្ឌា១គ្រឿង បានបង់ការពិន័យរួចនិងនៅសល់រថយន្ត៧គ្រឿងទៀត នៅមិនទាន់បានមកបង់ការផាកពិន័យនៅឡើយ»។

លោកវរសេនីយ៍ឯក បានបន្តទៀតថា ចំពោះកម្មករកម្មការិនីចំនួន៤៧នាក់ ដែលល្មើសនឹងបម្រាមដែរនោះ ត្រូវបានអនុញ្ញាតចេញពីមណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យគោកបញ្ជាន់ ក្នុងខណ្ឌពោធិសែនជ័យរួចរាល់ហើយ បន្ទាប់ពីពួកគេបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនិងធ្វើការអប់រំណែនាំរួចមក។ លោកវរសេនីយ៍ឯក បានបញ្ជាក់ថា កម្មករទាំងអស់មានចំនួន៤៩នាក់ ក្នុងនោះមាន២នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ហើយបានបញ្ជូនទៅព្យាបាលរួចរាល់ហើយដែរ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ មានករណីកម្មករកម្មការិនីរស់នៅតំបន់ក្រហម ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ បានទាក់ទងជាមួយរថយន្តឈ្នួលក្នុងគោលបំណង ដើម្បីចេញទៅស្រុកកំណើត។ សមត្ថកិច្ចបានធ្វើការឃាត់សួរនាំដោយមានកម្មកម្មការិនីចំនួន៤៩នាក់ និងធ្វើការឃាត់រថយន្តម៉ាកសាំយ៉ុងចំនួន៤២គ្រឿង និងកង់បីឥណ្ឌាចំនួន១គ្រឿង និងអ្នកបើកបររួមទាំងព្រូឡានសរុបចំនួន៥៥នាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ពលរដ្ឋចាក់វ៉ាក់សាំងកូវីសែលដូសទី១រួច ត្រូវរួសរាន់ទៅចាក់ដូសទី២ឱ្យបានមុនថ្ងៃទី២០ ខែមិថុនាជាកំហិត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត