Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សា​រាជធានី កោតសរសើរ អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​

បានផុស

នៅ

​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោកប៉ា សុជាតិ​វង្ស បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ កងកម្លាំង​មាន​សមត្ថកិច្ច និង​មន្ទីរ​-​អង្គភាព​ជំនាញ ដែល​បាន​យកចិត្តទុកដាក់​អនុវត្តតាម​បទបញ្ជា​របស់ សម្តេច​តេ​ជោ​នាយក រដ្ឋមន្ត្រី ដោយបាន​អនុវត្ត និង​ដាក់ចេញ​នូវ​វិធានការ​នានា ក្នុង​ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ២០​កុម្ភៈ ប្រកបដោយ​ប្រសិទ្ធិភាព ដែល​និង​ឈានទៅដល់​ការបញ្ចប់​ព្រឹត្តិការណ៍ ២០​កុម្ភៈ នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយគ្នា​នោះ លោកប៉ា សុជាតិ​វង្ស​ក៏បាន​សម្តែង​នូវ​ការកោតសរសើរ ជាពិសេស​ចំពោះ​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ដល់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​បាន​យ៉ាង​ល្អប្រសើរ​ផងដែរ​។ ការសម្តែង​នូវ​កា​រកោតសរសើរ​ចំពោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ពី​សំណាក់​លោក ប៉ា សុជាតិ​វង្ស​ខាងលើនេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១ ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី​៣ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣ នៅ​សាលា​រាជធានី​ភ្នំពេញ​។

​លោកប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍​លើកឡើងថា ពាក់ព័ន្ធ​និង​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ អនុវត្ត​ការងារ​បាន​ល្អ​ប្រសើរ​ណា​ស់ ដែល​ធ្វើឲ្យ​មាន​ប្រជាប្រិយភាព​ដល់​គណៈបក្ស​ប្រជាជន​កម្ពុជា​ថែមទៀត​។ ជាក់ស្តែង​នៅក្នុង​អំឡុងពេល​នៃ​ការបិទ​ខ្ទប់​រាជធានី​កន្លងមកនេះ អាជ្ញាធរ​របស់​យើង​អនុវត្ត​ការងារ​បានល្អ​មែនទែន ដែល​សកម្មភាព​នេះ ពិតជា​បានបង្ហាញ​ពី​សមត្ថភាព​ពិតប្រាកដ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​លើ​ការគ្រប់គ្រង​។ បន្ថែម​ពី​នេះ​អាជ្ញាធរ​រាជធានី សហការ​ជាមួយ​កងទ័ព​បានផ្តល់​ស្បៀងអាហារ​ជូន​ពលរដ្ឋ​បាន​គ្រប់គ្រាន់​និង​ទាន់​ពេលវេលា​ថែមទៀត ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយ​ការ​អត់បាយ​នោះ​ទេ​។

​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​នោះបាន​លើកឡើង​ថា ការគ្រប់គ្រង​រាជធានី​ភ្នំពេញ​បានល្អ ពាក់ព័ន្ធ​និង​ការបង្ការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ គឺ​បានមកពី​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោក​ថា ការប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ ប្រៀបបាន​នឹង​សមរភូមិ ដែល​ពិបាក​ជាង​សង្គ្រាម​ជាមួយ​មនុស្សលោក ដែល​យើង​អាច​មើល​នឹង​ភ្នែក​ឃើញ។ ​ប៉ុន្តែ​សម្រាប់​ខ្មាំងសត្រូវ​របស់​កូ​វីដ​-១៩ យើង​មើល​មិនឃើញ​ទេ​។

​លោក​ឃួ​ង ស្រេង បាន​បន្តទៀត​ថា ការសម្រេច​អោយ​បិទ​រាជធានី​ភ្នំពេញ​នេះ ពិតជា​មានការ​លំបាក​ខ្លាំងណាស់ ហើយ​ថែមទាំង​ត្រូវ​បាន​បក្ស​ប្រចាំ​ង ចោទប្រកាន់ថា យើង​បំបិទ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​ថែម​ទៀតផង​។ ប៉ុន្តែ​ធាតុពិត​ការបិទ​ក្រុង​នេះ យើង​គ្មាន​បំណង​អ្វី​ក្រៅពី​ចង់​រក្សា​អាយុជីវិត​ប្រជាពលរដ្ឋ​ឲ្យ​នៅ​គង់វង្ស​នោះ​ទេ។ ពាក់ព័ន្ធ​ការ​រក្សា​អាយុជីវិត​ប្រជាពលរដ្ឋ​នេះដែរ យើង​បានផ្តល់​ជា​ស្បៀងអាហារ​ជូន​ពលរដ្ឋ​បាន​គ្រប់គ្រាន់​និង​ទាន់ពេលវេលា​ថែមទៀត ដោយ​គិត​មកដល់ពេលនេះ​ពលរដ្ឋ​ប្រមាណ​ជាង​៤០​ម៉ឺន​គ្រួសារ​ហើយ បាន​ទទួល​ស្បៀងអាហារ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម