ព័ត៌មានជាតិ
ជិះផុតតែឡើងមិនរួច រថយន្តដឹកឥដ្ឋ ថយក្រោយបុកបង្កាន់ដៃស្ពាន
ស្ពានដែកក្នុងសង្កាត់កាចាញ ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរថយន្តយីឌុបដឹកឥដ្ឋ មួយគ្រឿង ដឹកលើសទម្ងន់ឆ្លងកាត់ស្ពាន។
រថយន្ដម៉ាក HYUNDAI (យីឌុប)មួយគ្រឿង ដឹកឥដ្ឋលើសចំណុះឆ្លងកាត់ស្ពានមិនមើលផ្លាកសញ្ញាហាមឃាត់ ឆ្លងផុតស្ពានហើយឡើងមិនរួចរញ៉ែថយក្រោយ មកបុកនិងបង្កាន់ដៃស្ពាន បណ្ដាលឲ្យខូចដៃស្ពានសាធារណៈរបស់រដ្ឋ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ទៀបភ្លឺ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចស្ពានខាងលើទឹកជ្រោះកាចាញ ស្ថិតនៅក្នុងភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី រថយន្តយីឌុបបង្កនោះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A.3963 ដឹកឥដ្ឋពេញ។


បើតាមប្រភពពីអ្នករស់នៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង២ទៀបភ្លឺ គេបានឮសំឡេងរថយន្តបើកឆ្លងស្ពាន លុះបានបន្តិច ក៏ឮសំឡេងដូចរន្ទះ ពួកគាត់ក៏មានការភ្ញាក់ផ្អើល នាំគ្នាស្ទុះពីដំណេកមកមើល ឃើញរថយន្តនោះថយបុកស្ពាន បណ្ដាលឲ្យរថយន្តយីឌុបនោះផ្អៀងជិតក្រឡាប់ពីលើថ្នល់។ ដោយរថយន្តយីឌុបនេះ ដឹកឥដ្ឋច្រើនពេក បណ្ដាលឲ្យរថយន្តឡើងចំណោតមិនរួច រញ៉ែថយមកក្រោយវិញ ទៅបុកបង្កាន់ដៃក្បាលស្ពាន បន្ទាប់ពីរថយន្តយីឌុបនេះឆ្លងស្ពានផុត ហើយឡើងចំណោតមិនរួច។ ប្រភពបន្តទៀតថា នៅយប់នោះខាងម្ចាស់ រថយន្តបានឲ្យកម្មកររើឥដ្ឋចេញពីឡានទាំងយប់ ដើម្បីយករថយន្តចេញដែរ ប៉ុន្តែរើមិនទាន់អស់ រហូតដល់ព្រឹកឡើង ក៏ផ្អើលដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ទីរសាធារណៈកាខេត្តចុះមករឹបអូសយករថយន្តដើម្បីឲ្យធ្វើការជួសជុលសងឡើងវិញ។

លោក ទុន ពៅ ចៅសង្កាត់កាចាញ បានឲ្យដឹងថា ស្ពាននេះ គឺសាងសងអំពីដែកក្រាលឈើយូរឆ្នាំមកហើយ លោកក៏បាន ឲ្យគេដាក់ស្លាកហាមឃាត់ មិនឲ្យរថយន្តដឹកលើសពី៥តោនឆ្លងកាត់នោះទេ ព្រោះខ្លាចបាក់ស្ពាន។ ម្យ៉ាងទៀតបើស្ពាននេះបាក់ គឺប៉ះពាល់ដល់ការដឹកជញ្ជូនកសិផលទៅមករបស់ប្រជាពលរដ្ឋ ហើយកន្លងមក មិនដែលមានរថយន្ត ដឹកលើសទម្ងន់អញ្ចឹងទេ។ បច្ចុប្បន្ន រថយន្ដបង្ក ត្រូវបានមន្ទីរសាធារណការខេត្ត នាំយកទៅរក្សាទុក នៅមន្ទីរដើម្បីធ្វើការដោះស្រាយទៅតាមច្បាប់៕
អត្ថបទ៖ អ៊ុច សាវុទ្ធ
សូមចុចអាន៖ កម្ពុជាកំពុងដឹកម៉ាស ២លាន ១សែន និងបរិក្ខារពេទ្យទៅជួយមិត្តឡាវដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៥ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក