ព័ត៌មានជាតិ
វីដេអូថ្មីមួយទៀតនៅរោងចក្រយូលី១ កម្មករសម្រុកចេញពីរោងចក្រ អាជ្ញាធរហៅជាការបញ្ចេញបញ្ចូលសម្លេងខុសការពិត
នៅល្ងាចថ្ងៃទី២៧ ខែឧសភា នេះ អាជ្ញាធរខេត្តស្វាយរៀង បានបញ្ចាក់ជូនដល់សាធារណៈជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកសារព័ត៌មានឆ្លើយតបទៅនឹងវីដេអូឃ្លីបមួយ ដែលកេីតឡេីងនៅតំបន់សេដ្ឋកិច្ចពិសេសសានតុងនៅក្រុងបាវិត ដែលកម្មករធ្វើដំណើរចាកចេញពីរោងចក្រយូលី១ ជាបន្តបន្ទាប់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ។
អាជ្ញាធរខេត្តបានបញ្ជាក់ថា ហេតុការណ៍នេះគឺជាសកម្មភាពកម្មករធ្វើចត្តាឡីស័ករួច ដែលបានយកសំណាកជាលើកទី២ ហើយលទ្ធផលពួកគាត់អវិជ្ជមាន ទើបក្រុមការងារយកសំណាកនិងអាជ្ញាធរពាក់ព័ន្ធបានអនុញ្ញាតឲ្យពួកគាត់ចាកចេញទៅលំនៅដ្ឋាន ដើម្បីធ្វេីចត្តាឡីស័កតាមដានសុខភាពបន្ត។

ដោយឡែក អ្នកដែលរកឃើញវិជ្ជមាន ត្រូវបានក្រុមគ្រូពេទ្យបញ្ចូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅក្រុងបាវិត។
អាជ្ញាធរខេត្តបានហៅខ្សែវីដេអូថា ជាការបញ្ចេញបញ្ចូលសម្លេងដែលអ្នកថតវីដេអូនៅខាងក្រៅ ពេលកម្មកដើរចេញ និងអត្ថាធិប្បាយខុសពីអ្វីដែលអាជ្ញាធរ និងក្រុមគ្រូពេទ្យបានធ្វើការនៅខាងក្នុងផ្ទាល់ជាមួយកម្មករ។
អាជ្ញាធរខេត្តស្វាយរៀង បានផ្តាំផ្ញើដល់បងប្អូនកម្មករ កម្មការិនី ដែលទៅចត្តាឡីស័កនៅតាមផ្ទះ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ COVID-19 នៅទីតាំងជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត ០៤៤ ៧១២ ៥៣២ ឬ ០៩៧ ៥០៣ ៤៥៦៧ ដើម្បីមានវិធានការណ៍បន្ត៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត