Connect with us

ព័ត៌មានជាតិ

ចាប់ជនជាតិ​ចិនតៃវ៉ាន់ ៧ នាក់ វៀតណាម​ម្នាក់ រឹបអូសអាវុធវែង​ខ្លី​ ៦ដើម គ្រឿងញៀន​ ១ គីឡូ

បានផុស

នៅ

ភ្នំពេញ ៖ សមត្តកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីព្រឹកថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២១ នេះ បានចាប់បញ្ជូនជនជាតិចិនតៃវ៉ាន់ចំនួន៧ នាក់ និង​ស្ត្រីជនជាតិវៀតណាមម្នាក់មកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ដឹកជញ្ជូន និង​ប្រើប្រាស់នូវសារធាតុញៀន និង​កាន់កាប់អាវុធខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពព័ត៌មានឲ្យដឹងថា ជនសង្ស័យទាំង៨ នាក់នោះ ត្រូវបានសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយអាជ្ញាធរមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួល​ពី​ស្ថាប័ន​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបចំនួន២ គោលដៅ ពោលគឺគោលដៅទី១ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ នឹងក្នុងបុរីបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ជាជនជាតិចិនតៃវ៉ាន់ និងចាបយកវត្ថុតាងសារធាតុញៀនប្រភេទ(កេតាមីន) ទម្ងន់ប្រមាណ ១ គីឡូក្រាម ។

គោលដៅទី២ នៅថ្ងៃដដែល សមត្តកិច្ចបានឆ្មក់ចូលបង្ក្រាប នៅចំណុចគោលដៅរីហ្សតឈ្មោះ សមាធិឡេក ភូមិច្រេស សង្កាត់គោកឃ្លាង ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ៦ នាក់ និង​​មាន​ជនជាតិ​វៀតណាម​ម្នាក់ រួមទាំង​ចាប់យកវត្ថុតាងថ្នាំញៀន​មួយ​ចំនួន ដោយក្រុមជនសង្ស័យបានដឹងខ្លួនមុន នឹងបានចាក់គ្រឿងញៀនចូលក្នុងទឹកបឹងចោល ដើម្បីបំបាត់ដាន។

ទោះជាយ៉ាងជាក្តី សមត្តកិច្ចក៏បានធ្វើការដកហូតនូវអាវុធខ្លីប្រមាណចំនួន៦ដើម រថយន្ត១គ្រឿង ជញ្ជីងថ្លឹង១ បង់​កាំភ្លើង​អាកា កាំភ្លើងអាកា ៤៧ កាលីបឌូ មួយដើម កាំភ្លើងខ្លី៤ដើម គ្រាប់អាកាជាង២០០គ្រាប់ និងគ្រាប់កាំភ្លើងខ្លីមួយចំនួន​ធំទៀត ។

សំណុំរឿងរក្សាទុក ដឹកជញ្ជូន ជួញដូរ នឹងប្រើប្រាស់នូវសារធាតុញៀន នឹងកាន់កាប់អាវុធដោយខុសច្បាប់ពីសំណាក់​ជនឧក្រិដ្ឋទាំង៨ នាក់នេះ បានស្ថិតនៅក្នុងការចាត់ការរបស់ លោក សិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការសាកសួរ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១៣ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

តាំងផលិតស្រា
សន្តិសុខសង្គម១២ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម