Connect with us

ព័ត៌មានជាតិ

ស្ទាក់លោតឡើងជិះម៉ូតូជនរងគ្រោះពីក្រោយ រួចវាយជនរងគ្រោះមួយដៃ ប្លន់យកម៉ូតូ

បានផុស

នៅ

ភ្នំពេញ៖ យុវជនម្នាក់មានប្រើប្រាស់សារធាតុញៀន ធ្វើសកម្មភាពស្ទុះទៅវាយជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូ តែមិនបានសម្រេច ត្រូវនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួន ចាត់ការតាមច្បាប់។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលច្បារអំពៅ២ ប្រាប់អោយដឹងថា ហេតុការណ៍ លួចមានស្ថានទម្ងន់ទោស (ប្រើដៃវាយប្លន់យកម៉ូតូ) កើតហេតុ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ម៉ោង០៤ និង០០នាទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យឈ្មោះ អៀង ផាដែន ( ហៅស្មី) ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែក ជនរងគ្រោះឈ្មោះ ជួន សុខងីម ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវលេខ ៣៦៩ ភូមិ កណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ ១HF-១៤៨០ ដើម្បីទៅលក់ដូរនៅផ្សារច្បារអំពៅ។ ពេលទៅដល់ចំណុចកើតហេតុ ស្រាប់​តែ​លេច​មុខជនសង្ស័យ លោតឡើងជិះម៉ូតូជនរងគ្រោះពីក្រោយ រួចវាយជនរងគ្រោះមួយដៃ ដើម្បីប្លន់យកម៉ូតូ ហើយក៏ មានការប្រតាយប្រតប់ រួចជនរងគ្រោះក៏ស្រែក ចោរៗ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលច្បារអំពៅ២ ដែលកំពុងល្បាតក្បែរនោះ ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងម៉ូតូ ០១គ្រឿងម៉ាកខាងលើ បញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

ជនសង្ស័យក្រោយពីសមត្ថកិច្ចជំនាញធ្វើតេស្តទឹកនោមបញ្ជាក់មាន​ប្រើប្រាស់សារធាតុញៀន៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម