ព័ត៌មានជាតិ
ពលរដ្ឋក្រីក្រប្រមាណ១៤ ០០០គ្រួសារ នឹងទទួលបានកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល
ប្រជាពលរដ្ឋក្រីក្រប្រមាណ១៤ ០០០ គ្រួសារ រស់នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នឹងទទួលបានកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល ដែលថវិកាទាំងនេះត្រូវមានការអនុម័តពីក្រុមប្រឹក្សាខណ្ឌទួលគោក ទើបអាចសម្រេចបញ្ជូនទៅចែកជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈ ការផ្ញើរតាមវីងជាដើម ក្រោយពីប្រជាពលរដ្ឋប្រមាណ១៤០០០គ្រួសារដែរនេះ បានទទួលស្បៀងអាហារមនុស្សធម៌ របស់សម្ដេចតេជោ ហ៊ុន សែន និងសប្បុរសជននានា។
នេះបើតាមការលើកឡើងរបស់ លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី៣ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមាន លោកម៉ែន សិរីប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកឯក ឃុនដឿនអភិបាលខណ្ឌទួលគោក។
លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌទួលគោក មានចំនួនប្រមាណ១៤០០០គ្រួសារ ហើយប្រជាពលរដ្ឋទាំងនេះនឹងទទួលបានកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល ដែលថវិកាទាំងនេះ នឹងត្រូវឆ្លងកាត់ការអនុម័តពីក្រុមប្រឹក្សាខណ្ឌទួលគោកផងដែរ ទើបយើងអាចសម្រេចបញ្ជូនទៅចែកជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈការផ្ញើរតាមវីងជាដើម។
លោកបញ្ជាក់ផងដែរថា ការផ្ទុះជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ២០២១នេះ អាជ្ញាធរខណ្ឌទួលគោក បាននាំយកអំណោយជាស្បៀងអាហារមនុស្សធម៌ របស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានប្រមាណ១៣០០០គ្រសារ ហើយបើសរុបទាំងសប្បុរសជននានាទៀត ប្រជាពលរដ្ឋដែលប៉ះពាល់ដោយកូវីដ-១៩ចំនួនប្រមាណជាង១៤០០០គ្រួសារ ហើយដែលបានទទួលស្បៀងអាហារ។
ចំណែកការចាក់វ៉ាក់សាំងនៅក្នុងមូលដ្ឋានខណ្ឌវិញ អាជ្ញាធរ ខណ្ឌ សង្កាត់និងកងកម្លាំងមានសមត្ថកិច្ចបានសហការយ៉ាងល្អជាមួយកងទ័ព ដើម្បីផ្តល់ការចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋយើង ទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ពោលគឺធ្វើយ៉ាងណា អោយការចាក់វ៉ាក់សាំងនេះ បានគ្រប់គ្នាយ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ សម្រាប់អ្នករស់នៅភ្នំពេញ។
ក្រៅពីនេះ លោកឯក ឃុនដឿន នូវបានធ្វើការណែនាំ ដល់អាជ្ញាធរសង្កាត់និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចុះពិនិត្យមើលទីផ្សារ ភោជនីដ្ឋាន ដែលរដ្ឋបាលរាជធានីសម្រេចអោយបើកឡើងវិញ ដើម្បីអោយទីតាំងទាំងនេះ អនុវត្តអោយបានល្អប្រសើរនូវវិធានរបស់ក្រសួងសុខាភិបាលនិងការអនុវត្ត៣កុំ និង៣ការពាររបស់សម្តេចតេជោហ៊ុន សែន ដើម្បីលុបបំបាត់ឬផ្តាច់អោយបានជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ២០២១នេះ។
លោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោកបានបញ្ជាក់ផងដែរថា សម្រាប់មន្ត្រីរាជការ និងមន្ត្រីមានអាណត្តិនៅខណ្ឌទួលគោក មកដល់ពេលនេះ បានបំពេញកាតព្វកិច្ចនៃការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩រួចរាល់អស់ហើយ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់អោយបានជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ២០២១នេះ៕
អត្ថបទ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?