Connect with us

ព័ត៌មានជាតិ

លួចម៉ូតូបានហើយរត់គេចខ្លួនមួយយប់ត្រូវសមត្ថកិច្ចចាប់ខ្លួន

បានផុស

នៅ

បុរសជនសង្ស័យម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃ​ទី ២៨ ខែ​ឧសភា​ នៅចំណុចភូមិទួលពង្រ សង្កាត់ចោម​ចៅទី១ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានីភ្នំពេញ ​បន្ទាប់ពី ធ្វើសកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ហើយ​ព្យាយាម​រត់​គេច​ខ្លួន​បាន​មួយ​យប់។

បុរសជនសង្ស័យឈ្មោះ រុំ ខន អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកឯនារី រងគ្រោះ​មានឈ្មោះ អ៊ុក សុធីតា អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​បាន​ជិះម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​ស៊ូគីនិច​ មក​លេង​ផ្ទះ​មិត្តភក្កិ​នៅ​ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយ​ចាក់​សោក នឹង​បិទ​សន្ទះ​ត្រឹម​ត្រូវ​រួច​ក៏​ដើរ​ទៅ​ចូល​អង្គុយ​លេង​ក្នុង​បន្ទប់​មិត្ត​ភក្កិ​រហូត​ដល់​ម៉ោង​ជិត​១១ ជនរងគ្រោះបានចេញមកវិញ​ស្រាប់តែអត់ឃើញ​​​សួរអ្នកជិត​ខាងបាន​ប្រាប់​ថាមាន​ជនសង្ស័យ​ម្នាក់​លួច​ជិះចេញទៅបាត់ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​នៅ​​ប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បី​សុំ​ការអន្តរាគមន៍​ពីសមត្ថកិច្ច។

ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះសមត្ថកិច្ចក៏បានស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឈានទៅដល់ការឃាត់ខ្លួនតែម្តងនៅព្រឹកថ្ងៃទី២៨ ខែឧសភា នាំយកទៅ​សាក​សួរនៅ​ប៉ុស្ដិ៍​នគរ​បាល​រដ្ឋបាលចោមចៅទី១ តែម្ដង ក្រោយពេល​សមត្ថកិច្ច​សួរនាំរួចជន​សង្ស័យ​សារភាពថា​ខ្លួនពិត​ជា​បានលួចម៉ូតូខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី១ កសាងសំណុំរឿងបញ្ជូន​ទៅ​ផ្នែក​ជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៧ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៧ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម