Connect with us

ព័ត៌មានជាតិ

ហាមច្រើនដងមិនស្ដាប់ សាលាខណ្ឌព្រែកព្នៅ សម្រេចបញ្ជូនសំណុំរឿងក្រុមហ៊ុនរំលោកដីខ្នងស្រះ ទៅសាលារាជធានី

បានផុស

នៅ

ភ្នំពេញ៖ ខណៈអាជ្ញាធរកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ មានបញ្ហាជាច្រើនដែលកើតឡើងតាមបណ្តាសង្កាត់មួយចំនួន ក្នុងនោះសង្កាត់អាចដោះស្រាយបានមួយចំនួន និងមានបញ្ហាមួយចំនួន បានសម្រេចបញ្ជូនទៅសាលារាជធានីភ្នំពេញដើម្បីដោះស្រាយបន្ត។ ករណីនោះគឺឈ្មួញឈ្មោះ វេង សំអាត ដែលមានឈ្មោះសុខ ហួត នៅពីក្រោយ បានធ្វើរបងរំលោភយកដីខ្នងស្រះទទឹងធ្វើជាកម្មសិទ្ធរបស់ខ្លួន ស្ថិតក្នុងភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា អ្នកដែលរំលោភយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធរបស់ខ្លួននេះ គឺជាអ្នករកស៊ី ដោយសាលាខណ្ឌបានហៅមកដោះស្រាយគ្នា នៅសាលាខណ្ឌដែរ តែបែរជាឱ្យដំណាងមក ហើយនិយាយមិនត្រូវគ្នា។ ដូចនេះសាលាខណ្ឌបានបញ្ជូនសំណុំរឿងនេះទៅសាលារាជធានីដើម្បីដោះស្រាយ។

លោកអភិបាលខណ្ឌបានបញ្ជាក់ថា ករណីនេះអាជ្ញាធរបានចេញសេចក្តីជូនដំណឹងជាច្រើនលើកច្រើនសារហើយ តែបុគ្គលដែលរំលោភលើដីរបស់រដ្ឋនៅតែផ្គើន ដោយបានយករបស់របរគ្រឿងចក្រមកដាក់លើខ្នងស្រះនេះកាន់តែច្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា ស្រះទទឹងនេះមានបណ្តោយ៣០០ម៉ែត្រ ទទឹងខ្នងស្រះ១៦ម៉ែត្រដែលប្រឡាយនេះជាប់និងស្រុកពញ្ញាឮ ពាក់កណ្តាល ហើយប្រជាពលរដ្ឋសង្គាត់ពញ្ញាពន់ និងស្រុកពញ្ញាឮ បានអាស្រ័យផលតាំងពីដើមរៀងមក។ ប្រជាពលរដ្ឋបានឱ្យដឹងថា ទើបតែរយៈពេលប្រមាណជា១ឆ្នាំមកនេះ មានឈ្មោះ វែង សំអាត បានយករថយន្តស៊ីនទ្រីដែលខូចយកមកទុកលើខ្នងប្រឡាយរហូតមកដល់ពេលនេះកើនដល់១៥គ្រឿង ដោយមិនបានសុំការអនុញ្ញាតិពីភូមិ និងសង្កាត់នោះឡើយ ហើយដាំដើមឈើ និងធ្វើរបងបិទជិតមិនឱ្យប្រជាពលរដ្ឋឆ្លងកាត់ទៀត៕

អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម