Connect with us

ព័ត៌មានជាតិ

ព្រះ​មហាក្សត្រ​សព្វព្រះរាជហឫទ័យ​ព្រះ​បរម​រាជានុញ្ញាត​ប្រោស​ព្រះរាជទាន​ជូន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ​ចូល​ក្រាបថ្វាយបង្គំ​គាល់ ដើម្បី​ថ្វាយព្រះពរ និង​ថ្វាយ​របាយការណ៍​ស្តីពី​សមិទ្ធផល

បានផុស

នៅ

ភ្នំពេញ ៖ នា​វេលា​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២១ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​ព្រះ​បរម​រាជានុញ្ញាត​ប្រោស​ព្រះរាជទាន​ជូន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​គណៈប្រតិភូ អញ្ជើញ​ចូល​ក្រាបថ្វាយបង្គំ​គាល់ ដើម្បី​ថ្វាយព្រះពរ និង​ថ្វាយ​របាយការណ៍​ស្តីពី​សមិទ្ធផល និង​វឌ្ឍនភាព​សកម្មភាព​ការងារ​មនុស្សធម៌​រប​ស់​កាកបាទក្រហមកម្ពុជា ឆ្នាំ​២០២០-២០២១ នា​ព្រះមហា​ប្រាសាទ​ខេមរិន្ទ ព្រះបរមរាជវាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តម​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ក្រាប​ថ្វាយ​នូវ​តង្វាយ​ជា​ថវិកា​ចំនួន ៥០​ម៉ឺន​ដុល្លារ​អាមេរិក ថ្វាយ​ព្រះករុណា ព្រះមហាក្សត្រ និង ៥០​ម៉ឺន​ដុល្លារ ថ្វាយ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ដើម្បី​ចូលរួម​ដង្ហែ​តាម​នូវ​ព្រះរាជ​សកម្មភាព​ដ៏​ឧត្តុង្គឧត្តម និង​ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះអង្គ​ទាំង​ទ្វេ ក្នុង​ការបំពេញ​ព្រះរាជ​សកម្មភាព​មនុស្សធម៌​ដ៏​វិសេសវិសាល ជួយ​ដល់​កូនចៅ​ប្រជានុរាស្ត្រ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​តាម​ព្រះរាជ​គំរូ​ដ៏​ថ្លៃថ្លា នៃ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចាប់តាំងពី​សម័យ​សង្គម​រាស្ត្រនិយម​ដ៏​រុងរឿង​នៃ​យើង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ វិនាទី មុន

ម៉ាក្រុង ផ្តាំទៅ ត្រាំ ឲ្យទប់ទល់ជាមួយចិនសិន កុំទាន់គាប EU

ផ្សារបឹងកេងកង
សន្តិសុខសង្គម៣៩ វិនាទី មុន

ការដ្ឋានសាងសង់មួយកន្លែងនៅជិតផ្សារបឹងកេងកង យកចំណីផ្លូវទុកដាក់សម្ភារៈ បង្កការកកស្ទះចរាចរណ៍

ព័ត៌មានជាតិ១ នាទីute មុន

សម្តេច ឃួន សុដារី ជំរុញឱ្យទូតកម្ពុជាត្រូវការពារប្រយោជន៍​ជាតិ លើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ

បំណុលជាតិអាមេរិក
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​អាមេរិកមានបំណុលជាតិធំជាងគេបំផុតលើពិភពលោក តើអាមេរិកជំពាក់នរណាខ្លះ?

ព័ត៌មានជាតិ២០ នាទីutes មុន

សម្ដេចតេជោ នឹងអញ្ជើញធ្វើបាឋកថាស្ដីពីបទពិសោធន៍ស្វែងរកសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍកម្ពុជា នៅឥណ្ឌូនេស៊ី ឆាប់ៗនេះ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៦ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៨ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម