ព័ត៌មានជាតិ
ខេត្តឧត្ដរមានជ័យ រកឃើញអ្នកជំងឺកូវីដ-១៩ លើពលករខ្មែរចំនួន ០៣នាក់ឆ្លងដែនពីប្រទេសថៃ
រដ្ឋបាលខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន០៣នាក់ បន្ថែមទៀត ដែលជាពលករខ្មែរឆ្លងដែនពីប្រទេសថៃ មកប្រទេសកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ ហើយទន្ទឹមនេះ ករណីជាសះស្បើយចំនួន០១នាក់។
សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តឧត្ដរមានជ័យមានអ្នកជំងឺកូវីត-១៩ចំនួន ៤១នាក់ បានព្យាបាលជាសះស្បើយចំនួន ១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

ហើយរដ្ឋបាលខេត្ត បានចេញសេចក្តីប្រកាសព័ត៌មាន ដឹងស្តីពីករណីស្លាប់ពលករខ្មែរចំនួន ០១ នាក់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះដែរ -ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីពលករឈ្មោះ ពៅ ចាន់រ៉ា អាយុ២១ឆ្នាំ បានស្លាប់ដោយសារប្រកាច់ នឹងឈ្លក់អាហារចូលទៅក្នុងផ្លូវដង្ហើម(Fauste rout) ដែលមិនងាយអាចសង្គ្រោះបាន។ ក្រោយពេលស្លាប់ក្រុមគ្រូពេទ្យបានធ្វើតេស្តបញ្ជាក់ជំងឺកូវីដ-១៩ ទទួលលទ្ធផលអវិជ្ជមាន៕
ដោយ ៖ ចាន់ ធី



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?