Connect with us

ព័ត៌មានជាតិ

​ រាជរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋគ្រប់គ្នាឲ្យចប់យ៉ាងយូរត្រឹមដើមឆ្នាំ២០២២

បានផុស

នៅ

តាមរយៈសារជាសម្លេង នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖ ​«រាជរដ្ឋាភិបាលនឹងខិតខំ​ធ្វើឲ្យសម្រេច​នូវការចាក់វ៉ាក់សាំង​ជូនប្រជាពល​រដ្ឋ​ឲ្យអស់ ឬឲ្យចប់នៅ​ក្នុងឆ្នាំ​នេះ ឬយឺតបំផុតនៅដើមឆ្នាំ​ក្រោយ។»

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លង​មក​មានការស្នើសុំចាក់វ៉ាក់សាំងនៅតាមខេត្ត ក៏ដូចជាក្រសួង ស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាសផ្សេងៗ ហើយក៏មានការស្នើសុំចាក់នៅតាមវិស័យផ្សេងៗផងដែរ ដូចជាវិស័យទេសចរណ៍ជាដើម។

ទាក់ទងទៅនឹងការស្នើសុំនេះ សម្ដេចតេជោបានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការមេ  ដែលជាយុទ្ធសាស្ត្រសម្រាប់ការចាក់វ៉ាក់សាំង គឺយើងប្រើយុទ្ធសាស្ត្រ “ផ្ការីក” ដោយចាក់ពីក្នុងចេញក្រៅ។ យើងមិនអាចប្រើវាក់សាំងត្រង់នេះបន្តិចត្រង់នោះបន្តិចបានទេ បើធ្វើដូច្នេះនឹងមិនទទួលបានផលក្នុងការចាក់វ៉ាក់សាំងនោះទេ។

យោងតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ការចាក់វ៉ាក់សាំងនៅទីក្រុងភ្នំពេញ គឺជាអាទិភាពខ្ពស់បំផុត ហើយបន្តទៅ​ទីប្រជុំជននៅខេត្តកណ្ដាល។ បន្ទាប់មកទៀត នឹងចេញទៅគោលដៅសំខាន់ៗនានា នៅតាមទីប្រជុំជន ទីរួមខេត្ត និងតំបន់រោងចក្រដែលមានកម្មករកកកុញ។

តាមការប៉ាន់ស្មាន ប្រជាពល​រដ្ឋខ្មែរ ដែលត្រូវចាក់វ៉ាក់សាំងមានប្រមាណ១០ លាននាក់ ហើយប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ នៅទីប្រជុំជនខេត្តកណ្ដាល និងតំបន់​ដែលមានកម្មករច្រើន មានចន្លោះពី៥ ទៅ ៦ លាននាក់ ដែលជាចំណុចអាទិភាពក្នុងការចាក់វ៉ាសាំង តាមដំណាក់កាល និងតាមចំនួនវ៉ាក់សាំងដែលយើងមាន។ 

តាមគម្រោង វ៉ាក់សាំងនឹងមកដល់ចំនួន៤ លាន៥ សែនដូសបន្ថែមទៀត នៅខែមិថុនា ខាងមុខ ហើយរាជរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យចប់សព្វគ្រប់នៅដំណាច់ឆ្នាំនេះ ឬដើមឆ្នាំក្រោយ។

នៅក្នុងដំណាក់កាលដែលប្រជាពលរដ្ឋមិនទាន់បានទទួលវ៉ាក់សាំង សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋការពារខ្លួនឲ្យបាន​ល្អតាម​រយៈ ៣ កុំ ៣ ការ​ពារ ហើយបើទោះបីជាអ្នកបានទទួលវ៉ាក់សាំងក៏ដោយ ត្រូវតែមានវិធានការការពារដូចគ្នាពីព្រោះវ៉ាក់សាំង​ មិនអាចទប់បានគ្រប់ការចម្លងនោះទេ​ គឺត្រូវប្រើវ៉ាក់សាំងផង និងវិធីការពារផងទើបបាន​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម