ព័ត៌មានជាតិ
អ្នកធ្វើចត្តាឡីស័កជិត៣ម៉ឺននាក់ បានបញ្ចប់ការធ្វើចត្តាឡីស័កនិងអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញ
គិតត្រឹមព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ មានអ្នកធ្វើចត្តាឡីស័ក ប្រមាណជិត៣ម៉ឺននាក់ បានបញ្ចប់ការធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនិងនៅតាមផ្ទះ ហើយត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅឋានវិញ បន្ទាប់ពីពួកគេអនុវត្តបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ប៉ុន្តែអ្នកដែលបានបញ្ចប់ការធ្វើចត្តាឡីស័កទាំងនោះ ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនរយៈពេល១៤ថ្ងៃជាបន្តទៀត ដើម្បីឱ្យប្រាកដប្រជាថា ពួកគេមិនមាននៅសេសសល់វីរុសកូវីដ ១៩នៅក្នុងខ្លួនជាបន្តទៀត និងកុំឱ្យជំងឺលាប់ឡើងវិញ។
យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកណ្តាល បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៩ឧសភានេះ ខេត្តកណ្តាលមានអ្នកត្រូវបញ្ចប់ការធ្វើចត្តាឡីស័កក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈមានចំនួន២៩៤៦៧នាក់ក្នុងនោះបញ្ចប់នៅតាមមណ្ឌលមានចំនួន៥,៨១៣នាក់ និងបញ្ចប់នៅតាមផ្ទះមានចំនួន២៣,៦៥៤ នាក់។ របាយការណ៍ដដែលបានបន្តថា ចំណែកអ្នកដែលកំពុងធ្វើចត្តាឡីស័កវិញ មានចំនួន ១១៥៤៦នាក់ ក្នុងនោះនៅតាមមណ្ឌលចំនួន៩៣១នាក់ និងអ្នកធ្វើចត្តាឡីស័ក នៅតាមផ្ទះមានចំនួន ១០,៦១៥នាក់។ រីឯចំនួនតួលេខអ្នកឆ្លងជំងឺកូវីដ១៩ សរុបវិញគឺគិតត្រឹមព្រឹកថ្ងៃទី២៩ឧសភានេះ មានចំនួន ៣៥៣៥ នាក់ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២១៥០ នាក់ អ្នកជំងឺកំពុងសម្រាកពេទ្យចំនួន១៣៨៥នាក់ និងអ្នកស្លាប់ចំនួន៧នាក់។

ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នេះដែរ រដ្ឋបាលខេត្តបានបន្តដាក់ភូមិមួយចំនួនជាតំបន់ក្រហម តំបន់លឿងទុំនិងតំបន់លឿង។ ក្នុងនោះបានបន្តដាក់ ផ្នែកខ្លះនៃភូមិសាស្ត្រភូមិស្វាយជ្រុំនិងភូមិអណ្ដូងនៅឃុំបែកចានស្រុកអង្គស្នួលជាតំបន់លឿង បិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្ត្រភូមិថ្មីភូមិព្រែកតាទួន និងភូមិពាមរាំងលើ នៃឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានកំណត់ជា តំបន់ក្រហម តំបន់លឿងទុំនិងតំបន់លឿង។ បិទខ្ទប់ភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះធំ ជាតំបន់ក្រហមនិងតំបន់លឿងទុំ។ ដាក់ផ្នែកខ្លះនៃភូមិព្រែករ័ត្ននិងភូមិពោធិបាន នៃឃុំពោធិបានស្រុកកោះធំជាតំបន់ក្រហមនិងតំបន់លឿងទុំជាដើម៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ នៅភ្នំពេញ ប្រជាជនជិត២លាននាក់ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?