ព័ត៌មានជាតិ
យុវជនធ្វើសកម្មភាពកាប់ និងវាយទៅលើយុវជនម្នាក់នៅស្រុកព្រៃកប្បាសត្រូវបានចាប់ខ្លួន
យុវជនម្នាក់ដែលប្រើហិង្សា បង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកនៅមុខហាងកាហ្វេ១កន្លែងក្នុងស្រុកព្រៃកប្បាសត្រូវបាន សមត្ថកិច្ចខេត្តតាកែវសហករណ៍ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ និងសមត្ថកិច្ចខេត្តកណ្ដាលឃាត់ខ្លួនបានហើយ។
ដោយជនសង្ស័យមានឈ្មោះ អ៊ាង សុខខេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរកម្មករ ដែលឃាត់ខ្លួនបាននៅចំណុចភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០និង២០នាទី។

សូមបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យនេះ បន្ទាប់ពីមានបណ្តាញសង្គមជាច្រើនផ្សព្វផ្សាយពី(វីដេអូ) ថតចេញពីកាមេរ៉ាសុវត្ថិភាពមួយ សកម្មភាពកាប់និងវាយទៅលើយុវជនម្នាក់យ៉ាងសាហាវ កាលពីពេលថ្មីៗកន្លងទៅ នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រគល់ជូនកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីបន្តនីតិវិធី៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ