Connect with us

ព័ត៌មានជាតិ

ស្រវឹង​ស្រា​មេ​ប៉ុស្តិ៍​ គំរាមដេញ​បាញ់​មេប៉ុស្តិ៍ និងមេឃុំដល់​ផ្ទះ

បានផុស

នៅ

មន្ត្រី​នគរបាល​ នៃ​ស្នង​ការនគបាល ខេត្ត​កំពង់ធំ​ម្នាក់​ផ្កើន​ និង​បទ​បញ្ជា​របស់​រាជរដ្ឋាភិបាល ​ខណៈ​ពេល​បញ្ហា​ការ​ឆ្លង​រាត្បាយជម្ងឺកូវិដ១៩​ គឺ​ហាម​ដាច់​ខាត ​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​ផឹក​ស៊ី​ តែ​បែរ​លោក ​ប្រក់​ ផានណូ​ ជា​មន្ត្រី​ប៉ូលិស​ មានឋានៈជា​មេ​ប៉ុស្តិ៍​ក្រវ៉ា​ បាន​ឈ្លក់​វង្វេង​ និង​សុរា ជួបជុំ​ផឹកស៊ី​យ៉ាង​សប្បាយ​ រហូត​ឈាន​ដល់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា ​ដោយ​យក​អាវុធ​មក​ដេញ​គំរាម​បាញ់​លោក​មេ​ប៉ុស្តិ៍​បាក់​ស្នា​ និង​មេ​ឃុំ​ដល់​ផ្ទះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា​ លោក​ប្រក់.ផានណូ ក​ន្លង​មក​ធ្លាប់​មាន​រឿង​អាស្រូវ​ បាញ់​បោះ​រួច​ម្តង​មក​ហើយ​កាល​ពី​ជំនាន់​លោក ឧត្តម​សេនីយ​ទោ.ជូ​ សំអាន ជា​ស្នង​ការនគរបាល រហូត​មកដល់ថ្ងៃ២៧ ខែ​ឧសភា​ឆ្នាំ​២០២១​ ជំងឺ​មហារីក​ចាស់​ បាន​ឆ្លង​សារ​ជាថ្មី​ ក្លាយ​ជា​​​មន្រ្តី​ទំនើង ​បាន​ផឹក​ទឹក​ប្តូរ​និស្ស័យ ​លុះ​ជ្រាប​ពេញ​ក្រពះ​អនុវត្ត​ច្បាប់​ពាល ​លោក​ ប្រក់​ ផានណូ ផឺក​ស៊ី​ស្រវឹង​ទាញ​កាំ​ភ្លើង​​អាកា​បទ​ ពី​ក្នុង​រថយន្ត​ដេញ​គំរាម​បាញ់​មេ​ប៉ុស្តិ៍​បាក់​ស្នា.​និង​លោក​មេ​ឃុំ​បាក់​ស្នា​ដល់​ផ្ទះ​មេ​ឃុំ​បាក់​ស្នា​ ម្ដង​ទៀត​ ។

បន្ទាប់​ពី​មាន​ ហេតុ​ការណ៍​លោក​ប្រក់.ផានណូ ដែល​ជា​នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​ក្រវ៉ា ​ចំណុះ​ឲ្យ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​ ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​​ សួង​ ថេន អធិការ​ស្រុក​បារាយណ៍​ប្រើប្រាស់​អាវុធ​ គំរាម​ ថា​នឹង​បាញ់​សម្លាប់​មន្រ្តី​ជា​កងកម្លាំង ​និង​មន្រ្តី​រាជ​ការ​ស៊ីវិល បង្ករ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ ​ត្រូវ​បាន​លោក​ស្នង​ការ​នគរ​ខេត្ត​កំពង់ធំ​ អញ្ជើញ​មក​ស្នង​ការ​ដើម្បី សួរ​នាំ​ដែល​ឈាន​ដល់​ការ​ប្រើ​អំពើហិង្សា​។

លោក​ ខេន​ ឈុនគ័រ.ស្នងការ​រង​គរបាល​ខេត្ត​កំពង់ធំ​បាន​ឲ្យ​ដឹង​តាម​​ទូរស័ព្ទ​ថា ​ករណី​ដេញ​បាញ់​គំរាម​សម្លាប់​ របស់​លោក​ប្រក់​ ប្រក់.ផានណូ.ត្រូវ​បាន​អនុវត្ត​តាម​វិន័យ​នគរបាល​ជាតិ​ហើយ៕​​

ដោយ​ប៊ុន​រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម