Connect with us

ព័ត៌មានជាតិ

ឪពុក​បង្កើត​រំលោភ​​កូន​​ខ្លួន​​ឯង​ ច្រើន​ដង​ទើប​បែក​​ធ្លាយ​​​

បានផុស

នៅ

ឪពុក​បង្កើត​ចិត្ត​តិរច្ឆាន​ចាប់​រំលោភ​សេព​សន្ថវៈ​មក​លើ​កូន​ស្រី​អនីតិជន​អាយុ៩ឆ្នាំ បាន​ជា​ច្រើន​ដង​ ទើប​និង​បែក​ធ្លាយ​។​ ឃាត់​ខ្លួន​ឪពុក​ចិត្ត​អប្រិយ​រូប​នេះ បាន​ធ្វើ​ឡើងកាលពីថ្ងៃទី២៧ ខែ​ឧសភា ​ឆ្នាំ២០២១​ ស្ថិត​នៅ​ក្នុង​ភូមិ៤(គ៦០)ឃុំ​ត្រពាំង​​ច្រេស ស្រុកកូនមុំ ខេត្តរតនគីរី ​ដោយ​មាន​ការ​សម្រប​សម្រួល​នីតិ​វិធី​ពី​លោក ​កែវ ភក្តី ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​។​

យោង​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​កូន​មុំ​បាន​ឲ្យ​ដឹងថា ​ជន​សង្ស័យ​ជា​ឪពុក​ឈ្មោះ​ ស្រី​ សាវឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជន​ជាតិ​ខ្មែរ ​មាន​ទី​កន្លែង​កំណើត​ភូមិ​ត្រពាំង​ទូក ​ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃ​ឈរ​ ខេត្ត​កំពុងចាម មានទីលំនៅបច្ចុប្បន្នរស់នៅភូមិ៤(គ៦០) ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ​ខេត្ត​រតនគិរី។រី​ឯកូន​ស្រី​ឈ្មោះ ស.ប.ញ អាយុ០៩ឆ្នាំ ជន​ជាតិ​ខ្មែរ ​រស់​នៅ​ជាមួយ​ឪពុក​បង្កើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបំភ្លឺរបស់ជនរងគ្រោះ(កូនស្រី)បានបញ្ជាក់ថា ខ្លួនជាកូនកំព្រា ត្រូវម្ដាយរត់ចោលដោយសារ រស់នៅមិនចុះសម្រុងជាមួយនឹងឪពុករបស់ខ្លួន ខ្លួនមានបងប្អូនចំនួន៤នាក់ តែ​បង​ៗ​ចេញ​ពី​បន្ទុក​គ្រួសារ​អស់​ហើយ​នៅ​សល់​តែ​រូប​ខ្លួន​ជា​កូន​ពៅ​រស់​នៅ ​២នាក់​ជាមួយ​ឪពុក​បង្កើត​។​ ​ជន​រង​គ្រោះ​បាន​បន្ថែម​ទៀត​ថា​ ឪពុក​បាន​ចាប់​រំលោភខ្លួនរហូតដល់ទៅ ៥ដងមកហើយ មាន​ពេល​យប់​ពេល​ថ្ងៃ​ពេល​ព្រឹក​ និង​ពេល​ទៀប​ភ្លឺ​ក៏​មាន​ដែរ​។​

បន្ទា​ប់មកសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកូនមុំ បាន​យក​ក្មេង​ស្រី​នោះ ​មក​ធ្វើ​កោសល្យវិច័យ​នៅ​មន្ទីរពេទ្យបង្អែកខេត្ត​ជា​លទ្ធផល​ឃើញ​ថា ​ពិត​ជា​មានរបួសស្នាមនៅត្រង់ចំណុចទ្វារមាសពិតប្រាកដមែន។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

អត្ថបទ៖វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ២ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៣ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៤ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៥ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៦ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម