Connect with us

ព័ត៌មានជាតិ

ទុរេនកំពុងពេញនិយមលើទីផ្សារក្នុងស្រុក ក្រសួងត្រៀម​គោល​នយោបាយលើក​ស្ទួយ​ពង្រីកទីផ្សារទៅក្រៅស្រុក

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ក្រសួង កំពុងត្រៀមរៀបចំ ដាក់ចេញនូវគោលនយោបាយដំណាំទុរេនដែលជាដំណាំកំពុងតែមានសក្តានុពលដើម្បីលើកស្ទួយដល់ទីផ្សារក្នុងស្រុក និង​នាំចេញទៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសចុះពិនិត្យមើលការដាំដំណាំទុរេនរបស់កសិករ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់​និងនេសាទ បានបន្តថា ការត្រៀមរៀបចំគោលនយោបាយដំណាំទុរេននេះដោយបានពិនិត្យឃើញថាដំណាំទុរេននេះកំពុងតែមានសក្តានុពលទីផ្សារនិងមានការពេញនិយមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន។

លោក រដ្ឋមន្ត្រី បាន​បន្តទៀតថា​ “ការដាំដំណាំទុរេននៅកម្ពុជា នាពេលបច្ចុប្បន្ន កំពុងតែពេញនិយម ដោយសារមានអតិថិជននៅក្នុងស្រុកជាច្រើនបានគាំទ្រទៅលើគុណភាព និងសុវត្ថិភាពរបស់​ផលិត​ផលទុរេនកម្ពុជា។  ម៉្យាងទៀត តម្លៃទុរេនក្នុងស្រុកគឺខ្ពស់ជាងទុរេននាំចូល ហើយមិនមាន​បញ្ហា​ទីផ្សារ​ដោយសារមានតម្រូវការខ្ពស់”។

លោក រដ្ឋមន្ត្រី បាន បន្ថែម ទៀតថា ប៉ុន្តែ កសិករមួយចំនួនដូចជា ជាកសិករខ្នាតតូច ឬអ្នកដាំទុរេន​ជាលក្ខណៈគ្រួសារ ឬជាកំសាន្តតែប៉ុណ្ណោះ ដែលការដាំដុះរបស់ពួក​គាត់គឺធ្វើទៅតាម​ការយល់​ឃើញ ឬដាំតាមយថាកម្ម ដោយមិនបានយកចិត្តទុកដាក់អនុវត្តតាមបច្ចេកទេសឱ្យបានត្រឹមត្រូវទេ។

លោក រដ្ឋមន្ត្រីបាន បញ្ជាក់ថា គោលនយោបាយ ដែលត្រៀមដាក់ចេញនាពេលខាងមុខនេះ រួមមាន រៀបចំផែនការ និងទិសដៅពង្រីកការដាំដំណាំទុរេន និងដំណាំឈើហូបផ្លែ ដែលមានសក្តា​នុពល​សម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស។  បង្កើតស្ថានីយបង្កាត់ និងផលិតពូជទុរេននិងដំណាំហូបផ្លែ​ដែលពេញនិយមសម្រាប់ផ្គត់ផ្គង់ដល់កសិករដើម្បីងាយស្រួលដាក់លក់នៅលើផ្សារក្នុង និង​ក្រៅប្រទេស។

ទន្ទឹមនឹងនោះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីជួយសម្រួលដល់ខ្សែ​សង្វាក់​ផលិតកម្ម​ដំណាំទុរេន និងដំណាំហូបផ្លែផ្សេងទៀត។ បណ្តុះបណ្តាលបច្ចេកទេសដាំដុះទំនើប រួមទាំង​បច្ចេក​ទេស​មុន​និងក្រោយប្រមូលផលដល់អ្នកដាំដុះឱ្យស្របតាមស្តង់ដារសុវត្ថិភាព ឆ្លើយតមនឹង​លក្ខណ្ឌ​តម្រូវសម្រាប់ការនាំចេញ។

ជាងនេះទៀត ចងក្រងសហគមន៍ផលិតដំណាំទុរេន និងដំណាំហូបផ្លែដើម្បីជំរុញ​ផលិតកម្មស្របតាមស្ដង់ដារសនិងតម្រូវការទីផ្សារ។ លើកទឹកចិត្តដល់វិស័យឯកជនក្នុងការបង្កើតការវិនិយោគ ដើម្បីជំរុញខ្សែច្រវាក់ផលិតកម្ម និងការ​ផ្គត់ផ្គង់​ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញទៅក្រៅប្រទេសនិង  រៀបចំបង្កើតសហព័ន្ធ​កសិឧស្សា​ហកម្មកម្ពុជា ដើម្បីគាំទ្រ លើកទឹកចិត្ត និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម  កសិឧស្សាហកម្ម  និង​កសិធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក វេង សាខុន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ហិកតា ដែលទទួលបានបរិមាណ​ផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ៕អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម