ព័ត៌មានជាតិ
ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានថវិកាចំនួន៤០០០ ដុល្លារ និងម៉ាស៣០០០ ដល់សហគមន៍ខ្មែរកម្ពុជាក្រោម
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមបានប្រាប់កម្ពុជាថ្មីឲ្យដឹងថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ ជាខួប ៧២ ឆ្នាំ នៃទិវាដែលបារាំងផ្ទេរទឹកដីកម្ពុជាក្រោមឲ្យវៀតណាមត្រួតត្រា (៤ មិថុនា ១៩៤៩-៤ មិថុនា ២០២១) ដែលក្នុងពិធីនេះដែរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានផ្តល់ថិវកាចំនួន ៣០០០ ដុល្លារសហរដ្ឋអាមេរិក និងម៉ាសចំនួន ៣០០០ និងព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានប្រទានថវិកាចំនួន ១០០០ ដុល្លារផងដែរ។

បើតាមលោក ថាច់ សេដ្ឋា កម្មវិធីរំលឹកខួបបាត់បង់ទឹកដីកម្ពុជាក្រោម ដែលតែងតែធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ជារៀងរាល់ឆ្នាំនោះ នឹងត្រូវលើកទៅធ្វើនៅថ្ងៃទី២៦ ខែមិថុនា វិញ ហើយបង្វែរពីកម្មវិធីរាប់បាតព្រះសង្ឃ ១៩៤៩ អង្គ ទៅជាការចែកជាជំនួយដល់ប្រជាពលរដ្ឋចំនួន ១៩៤៩ គ្រួសារជំនួសវិញ។ លោកបញ្ជាក់ថា ការបង្វែរពីកម្មវិធីនេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមិនអាចជួបជុំគ្នារៀបចំកម្មវិធីបាន។ ម្យ៉ាងដោយសារតំបន់មួយចំនួនត្រូវបានបិទខ្ទប់ និងដាក់ជាតំបន់ក្រហមជាដើម ធ្វើឲ្យប្រជាពលរដ្ឋជួបប្រទះនូវការលំបាក ជាពិសេសខ្វះខាតស្បៀងអាហារ។

លោក ថាច់ សេដ្ឋា អះអាងថា បើដល់ពេលនោះ ការរីករាលដាលជំងឺកូវីដ-១៩ បានថយចុះ ហើយអាជ្ញាធរអនុញ្ញាតឲ្យជួបជុំគ្នាបាននោះ យើងនឹងជួបប្រជុំគ្នា ហើយបើជួបមិនបានទេ នឹងយកជំនួយចែកជូនទៅតាមតំបន់ដែលប្រឈមដូចជាតំបន់ក្រហម ឬតំបន់រាំងខ្ទប់ជាដើម។

សូមបញ្ជាក់ថា អំណោយរបស់សម្តេចម៉ែ និងព្រះមហាក្សត្រ ត្រូវបានលោក កង សេរីសោភ័ណ អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជរាំង និងលោក ឡាច សុភាព ប្រធានពិធីការ និងសហការី បាននាំយកទៅផ្តល់ជូនសហគមន៍ខ្មែរកម្ពុជាក្រោម កាលពីព្រឹកថ្ងៃ ទី២៦ ខែឧសភា គ.ស.២០២១៕

អត្ថបទ៖ កោះកែវ
ចុចអាន៖ តំណាង WHO អះអាងថា ស្ថានភាពកូវីដ១៩នៅកម្ពុជាមានសភាពធ្ងន់ធ្ងរនៅឡើយ
ចុចអាន៖ អ្នកដំណើរចាក់វ៉ាក់សាំងរួចហើយចូលមកកម្ពុជានៅតែតម្រូវឱ្យធ្វើតេស្តនិងចត្តាឡីស័ក១៤ថ្ងៃ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត