Connect with us

ព័ត៌មានជាតិ

កូវីដរាតត្បាតកាន់តែខ្លាំង រដ្ឋបាលខេត្តកំពតសម្រេចផ្អាកអាជីវកម្មកាសុីណូ តាមច្រកព្រំដែនទាំងអស់

បានផុស

នៅ


ស្ថានភាពជំងឺកូវិដ-១៩ បន្តរីករាលដាលកាន់តែខ្លាំង នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តកំពត បានសម្រេចបិទផ្អាកជាបណ្ដោះអាសន្ន នូវអាជីវកម្ម កាសុីណូនានា ដែលស្ថិតក្នុងច្រកទ្វារព្រំដែនទាំងអស់ ដូចជានៅច្រកទ្វារទ្វេភាគី តន់ហន់ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច និងកាសុីណូនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ការប្រកាសបិទផ្អាកអាជីកម្ម កាសុីណូបណ្ដោះអាសន្ន ជាបន្តបន្ទាប់នេះ បន្ទាប់ពីអាជ្ញាធរ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់ នៅក្នុងកាសុីណូមួយ មានយីហោ សុខគីមម៉េង ដែលស្ថិតក្នុងច្រកទ្វារទ្វេឹភាគី(តន់ហន់) ក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ៕សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម