Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួន​​បុរស​ម្នាក់​ប៉ុន្មាន​ម៉ោង​ ក្រោយ​​បង្ហោះ​ព័ត៌មាន​ ផ្ទុះកូវីដ​កាស៊ីណូ​នៅ​ប៉ោយប៉ែត អះអាង​ពេទ្យស៊ីលុយ បិទ​ព័ត៌មាន​

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានផ្សាយព័ត៌មានមិនពិត តាមបណ្តាញសង្គមហ្វេសបុកថា មានអ្នកកើត​ជំងឺ​កូវីដ.១៩ តាម​កាស៊ីណូធំៗ និងតាមល្បែងអនឡាយច្រើនណាស់ក្នុងក្រុងប៉ោយប៉ែត អ្នកកើត​ជំងឺ​កូវីដ.១៩ គេ​ដាក់​​មួយដុំ អ្នក​មិនកើត​ដាក់មួយដុំ ម្យ៉ាងវិញទៀត បុកលុយបិទព័ត៌មាន ហើយមានពេទ្យស៊ីលុយខាងក្រៅទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីផ្សាយព័ត៍មានចេញភ្លាមលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជាឲ្យលោកវរសេនីយ៌ឯកគង់ វិនឌី ស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនបានយុវជនម្នាក់ឈ្មោះ ឈុន សុខហេង ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ។

លោកបានបញ្ជាក់ថា ឈ្មោះ ឈុន សុខហេងនេះ បានសរសេរព័ត៍មានថាមានអ្នកកើតជំងឺ​កូវីដ១៩តាម casino online ច្រើនណាស់និង casino ធំៗនៅប៉ោយប៉ែតអ្នកកើតជំងឺកូវីដ១៩ ដាក់មួយដុំ អ្នកមិនកើតដាក់មួយដុំ ម្យ៉ាងវិញទៀតបុកលុយបិទព័ត៌មាន ហើយមានពេទ្យស៊ីលុយខាងក្រៅទៅព្យាបាលទៀត។ ការសរសេរនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រុមគ្រូពេទ្យ នគរបាលនិងទាហានដែលកំពុងប្រតិបត្តិការបង្ការជំងឺកូវីដ.១៩ យ៉ាងខ្លាំង។

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានប្រាប់អ្នកយកព័ត៍មានបន្ត​ថា​ ក្រោយពីកំលាំងជំនាញឃាត់ខ្លួនឈ្មោះ ឈុន សុខហេងបានហើយ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បន្ទាយមានជ័យការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីយកមកធ្វើការអប់រំណែនាំឲ្យបញ្ឈប់រាល់សកម្មភាពនេះតទៅទៀត បើមានលើក​ទី​២​ទៀត នឹង​បញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមច្បាប់ហើយ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម