ព័ត៌មានជាតិ
ប្រជាជននៅស្រុកកៀនស្វាយ តវ៉ាបិទផ្លូវជាតិលេខ ១ អាជ្ញាធរចុះទៅសម្របសម្រួលទាំងយប់
ខេត្តកណ្ដាល៖ នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋមានវិវាទដីធ្លី រស់នៅក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានធ្វើការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ១ ដើម្បីឲ្យអាជ្ញាធរដោះលែងយុវជនម្នាក់ដែលបានឃាត់ខ្លួន ដើម្បីធ្វើការសាកសួររឿងវិវាទដីធ្លី កាលពីល្ងាចថ្ងៃទី30 ខែឧសភា នេះ។



ក្រោយទទួលបានព័ត៌មានភ្លាម អាជ្ញាធរខេត្តកណ្ដាល ដឹកនាំដោយឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រះរាជអាជ្ញារងខេត្ត និងអាជ្ញាធរស្រុកកៀនស្វាយ បានចុះទៅធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋដល់ទីតាំងចំនុចបិទផ្លូវផ្ទាល់ ប្រជាពលរដ្ឋក៏បានយល់ព្រមទទួលយកការសម្របសម្រួល និងត្រឡប់ទៅលំនៅឋានវិញ ដេីម្បីរងចាំធ្វើការដោះស្រាយតាមនីតិវិធីនៅព្រឹកនេះ នៅសាលាស្រុកកៀនស្វាយ។
កម្ពុជាថ្មីនឹងផ្សាយជូនបន្តទៀតនៅពេលទទួលបានព័ត៌មានបន្ថែម ជុំវិញហេតុការណ៍នៃការតវ៉ានេះ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ