Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​មេខ្យល់ និងអ្នកបើក​រថយន្ត​​៣​នាក់​នាំពលករ​២៦​នាក់​ទៅ​ប្រទេស​ថៃដោយខុសច្បាប់​

បានផុស

នៅ

​​ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសនាំប្រជាពលរដ្ឋចេញ-ចូលក្នុងទឹកដីថៃដោយខុសច្បាប់ កម្លាំងចម្រុះ​ការពារ​គោលដៅ​តំបន់​ព្រំដែន​ បាន​ចុះ​ស្ទាក់​ឃាត់ខ្លួន​មេខ្យល់​រួមទាំង​អ្នកបើកបរ​រថយន្ត​ចំនួន​៣​នាក់​ ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​ ខណ​:​ជនល្មើស​បាន​ដឹកនាំ​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់​ផ្គើន​នឹង​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ការពារ​​គោលដៅ​ព្រំដែន​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៩​ ខែឧសភា ​ឆ្នាំ​២០២១​កន្លងមកនេះ​កម្លាំង​កងការពារ​ព្រំដែន​លេខ​៥០៤​ និង​នគរ​បាល​ស្រុក​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បានកំណត់​មុខសញ្ញា​ចុះ​ស្ទាក់​ឃាត់ខ្លួន​មេខ្យល់ និង​អ្នកបើកបរ​រថយន្ត​សរុប​ចំនួន​៣​នាក់​នៅ​លើ​គោលដៅ​ចំនួន​២​ផ្សេងគ្នា​ ក្នុងស្រុក​កំរៀង​ខេត្តបាត់ដំបង​។​

ប្រភព​ដដែល​បន្តថា គោលដៅ​ទី​១ ​ឃាត់ខ្លួន​មេខ្យល់​បាន​១​នាក់​ មានឈ្មោះ​ វង្ស ភឿ​ត​ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​អូរ​ជ្រៃ​ ឃុំរៀង ​ស្រុក​កំរៀង ​ដកហូត​រថយន្ត​បាន​១​គ្រឿង​ម៉ាក​ហាយ​ឡិន​ឌ័រ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២P.៧១៧៩ ​និង​អ្នកបើកបរ​ម្នា​ក់ទៀត​ឈ្មោះ​ គង់ ថង ​ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​ស្ដៅ ​ឃុំ​ស្ដៅ ​ស្រុក​រតនមណ្ឌល​បាន​ល្មើស​ដឹកនាំ​ពលករ​ខ្មែរ​ចំនួន​១១​នាក់​ឆ្លង​ដែន​ដោយ​មិន​ស្របច្បាប់​ចូលទៅ​ប្រទេស​ថៃ​ត្រង់ចំណុច​ភូមិសាស្ត្រ​ក្រុមទី​៦​ភូមិ​អូរ​ជ្រៃ​ឃុំ​កំរៀង​ស្រុក​កំរៀង​។​

គោលដៅ​ទី​២​ខ្លួន​មុខសញ្ញា​ជនសង្ស័យ​ឈ្មោះ ​កាន់ ​ឌី​ណា​ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​រត់​តាក់ស៊ី​រស់នៅក្នុង​ភូមិ​ភ្នំ​១០០​ ឃុំ​ត្រាង​ស្រុក​កំរៀង​។​ ដកហូត​បាន​រថយន្ត​ម៉ាក​សាំ​យ៉ុង​១​គ្រឿង​ទៀត​ពណ៌​ស​ពាក់​ស្លាក​លេខ​ ព្រះសីហនុ​២A.៦៦៤៩ ​ដែល​ជនសង្ស័យ​បាន​ដឹក​ប្រមូល​ពលករ​ពី​ស្រុក​ក្រឡាញ់​ចំនួន​១៥​នាក់​ចូល​ភូមិសាស្ត្រ​ស្រុក​កំរៀង​ បម្រុង​ឆ្លងដែន​ចូលក្នុង​ទឹកដី​ថៃ​ក្បែរ​បង្គោល​សីមា​លេខ​៦២​ស្ថិត​នៅក្នុង​ភូមិ​រកា​បោះ​ ឃុំ​កំរៀង ​ស្រុក​កំរៀង​។ ​ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​ជន​សង្ស័យ​ខាងលើ​ បាន​រត់គេចខ្លួន​បាត់​ តែ​ការគេចខ្លួន​នេះ​ធ្វើឡើង​បានតែ​ប៉ុន្មាន​ម៉ោង​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន​វិញ​។​

ជនសង្ស័យ​មេខ្យល់​១​នាក់ ​និង​អ្នកបើកបរ​រថយន្ត​ចំនួន​២​នាក់​ទៀត ​នៅ​ថ្ងៃទី​៣០​ ខែឧសភា​កន្លង​មក​នេះ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង និង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ​ដោយ​ឡែក​ពលករ​សរុប​ចំនួន​២៦​នាក់​ដោយសារ​មិនមាន​ជាប់​សង្ស័យ​មាន​ជំងឺ​កូ​វីដ​១៩​កម្លាំង​ការិយាល័យ​ជំនាញ​បាន​អប់រំ​ណែនាំ​ហើយ​ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្តិ​ និង​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅកាន់​លំនៅស្ថានរៀងៗ​ខ្លួន​វិញ៕​

អត្ថបទ​ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៥ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៧ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៧ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៨ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១០ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម