Connect with us

ព័ត៌មានជាតិ

ញោមមានប្ដីថ្មី ប្រពន្ធសុំលែងជាដើមចមនាំឱ្យ កូននេន១អង្គ និងបុរសម្នាក់លេបថ្នាំពុលបញ្ចប់ជីវិតទាំងវ័យក្មេង

បានផុស

នៅ

ព្រះសង្ឃ​មួយអង្គ តូចចិត្តនឹងញោមស្រី​មានប្ដីថ្មី បាន​ឆាន់ថ្នាំធ្វើគតអង្គឯង ខណៈដែល​បុរសម្នាក់​ទៀតតូចចិត្តនិងខ្លួនពិកាជើងប្រពន្ធសុំលែងក៏លេបថ្នាំសម្លាប់ខ្លួនដែរតែនៅកន្លែងផ្សេងគ្នា។

នគរបាលស្រុកមង្គលបូរីបានប្រាប់អ្នកយកព័ត៍មានឱ្យដឹងថានៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ មានកូននេនមួយអង្គ បានលេបថ្នាំកណ្តុរបណ្តាលឱ្យសុគត ព្រោះខឹងនិងម្តាយបង្កើតទៅយកប្តីថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះសង្ឃអង្គនោះមានព្រះនាម លី ពូតុង ព្រះជន្ម ១៧ព្រះវស្សា គង់នៅវត្តសឿ ក្នុងភូមិដំរីក្រោម ឃុំសឿ ស្រុកងម្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកនេន អង្គនេះបាន បួសជាសង្ឈបានរយៈពេល ៣ព្រះវស្សាហើយ តាំងពីឪពុកបាន​ស្លាប់ទៅ​បួសមុខភ្លើង ហើយបន្តរហូតមក។

មុនពេលកើតហេតុនេនអង្គនេះ បាននិមន្តទៅលេងញោមជាម្តាយហើយពេលនោះដឹងរឿងថាម្តាយយកប្តីថ្មី ពេលនិមន្តត្រឡប់​មក​វត្ត​វិញ មិនមានស្រដីអ្វី ក៏យកថ្នាំកណ្តុរមកលេបបណ្តាលឲ្យសុគតតែម្ដង។

ចំណែកឯករណីមួយទៀត កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២១ បុរសម្នាក់ ឈ្មោះពៅ រឹទ្ធី អាយុ៣១ឆ្នាំ រស់នៅភូមិគោកតាឯក ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោយពីធ្លាក់ខ្លួនពិការជើងស្តាំនោះ ប្រពន្ធសុំលែងក៏ខឹងបានលេបថ្នាំសម្លាប់ខ្លួនផងដែរ។

នគរបាលបានបញ្ជាក់ថាតាមការពិនិត្យរបស់លោកគ្រូរពេទ្យបុរសរូបនេះពិតជាបានលេបថ្នាំសម្លាប់ខ្លួនមែនគឺថ្នាំប្រភេទ​ginkgo biloba សង្ស័យលេបអស់មួយបន្ទះជាង។

ទាក់ទិននឹងការ​សម្លាប់​នេះ​កាល​ពី២ឆ្នាំមុន បុរសរូបនេះធ្លាប់បានដុតផ្ទះខ្លួនឯងម្តងដែរ បណ្តាលឲ្យឆេះសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងធ្លាក់ខ្លួនពិការជើងស្ដាំទៀតទើបប្រពន្ធសុំលេង។ សពទាំងនេនទាំងបុរសពិការជើងក្រុមគ្រួសារយកទៅធ្វើបុណ្យទៅផ្ទះតាមប្រពៃណីរៀងខ្លួន៕ អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៧ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម