Connect with us

ព័ត៌មានជាតិ

ខេត្ត​តាកែវ ជិត​បានដើរ​​ឆ្លង​ស្ពាន​អាកាស​ថ្មើរជើង​លើក​ដំបូង ចុង​ខែ​មិថុនា​នឹង​រួច​រាល់​ទាំងស្រុង

បានផុស

នៅ

ស្ពាន​អាកា​ស​ថ្មើរ​ជើង​លើ​កំណាត់​ផ្លូវ​ជាតិលេខ ៣ នៅ​ត្រាំខ្នា​នឹង​រួចរាល់​នៅ​ចុង​ខែ​មិថុនា​នេះ។

លោក ហ៊ាង​ សុទ្ធាយុត្តិ​ អ្នក​នាំ​ពាក្យ​និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​ និង​ទំនាក់ទំនង​សាធារណៈ​ នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូនបាន​ប្រាប់​កម្ពុជា​ថ្មី​ថា ការ​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរ​ជើង​លើ​អាកាស​នៅ​ត្រាំខ្នា​ ក្រុម​បច្ចេកទេស​កំពុង​ពន្លឿន​ការងារ​នឹង​រួចរាល់​នៅ​ចុង​ខែ​មិថុនា ពោលគឺក្នុងរយៈពេលមួយខែទៀត។

រូបថត​ថ្ងៃ ០៥ មករា ២០២១
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​លោក ហ៊ាង​ សុទ្ធាយុត្តិ​ បាន​ថ្លែង​ឲ្យដឹង​ថា ស្ពា​នថ្មើរជើងនេះ​នឹង​ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុ​សិស្ស​បានឆ្លងកាត់ប្រកបដោយសុវត្ថិភាព ចៀសវាង​ការ​ដើ​រ​​ឆ្លង​កាត់​លើ​ទ្រូង​ផ្លូវ​ងាយ​​បង្ក​​គ្រោះថ្នាក់។

ការ​ស្ថាបនា​ស្ពាន​អាកាស​ថ្មើជើង និង​គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត សម្រេចបាន​ជាង៩៨% នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ។

នៅ​លើកំណាត់​ផ្លូវជាតិ​ដ៏​មមាញឹកនេះ​ ក៏​មាន​បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុងស្ថានីយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម