Connect with us

ព័ត៌មានជាតិ

លទ្ធផលក្រោយក្រសួងបរិស្ថាន យកទឹកស្ទឹងសង្កែទៅធ្វើតេស្តរកសារធាតុពុល

បានផុស

នៅ

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តបាត់ដំបង បានបញ្ជាក់ថា ថ្មីៗនេះមន្ត្រីជំនាញក្រសួងបរិស្ថាន មន្ត្រីអធិការកិច្ច ដោយសហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង រដ្ឋបាលខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត បានចុះពិនិត្យភ្លាមៗក្រោយពីទទួលព័ត៌មានថាមានបំពុលទឹកក្នុងដងស្ទឹងសង្កែមួយផ្នែកធ្វើឱ្យមានត្រីងាប់។ 
យោងតាមការពិនិត្យទៅលើសំណាកទឹកស្ទឹងសង្កែដោយមន្ទីរពិសោធន៍នៃក្រសួងបរិស្ថាន រកឃើញថា មានសារធាតុអាស៊ីតនៅក្នុងទឹកដែលតាមការស្រាវជ្រាវ គឺសង្ស័យមានការលេចធ្លាយហូរចេញពីក្រុមហ៊ុនហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial) ដែលផលិតសារធាតុរក្សាពណ៌ និងផលិតផលផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះកើតឡើងដោយសារតែមានការភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នា មានទឹកជំនន់ធ្វើឱ្យមានការលេចធ្លាយសារធាតុអាស៊ីតហូរចូលក្នុងទឹកស្ទឹង។ ប៉ុន្តែរហូតមកដល់ថ្ងៃទី៣០ ខែឧសភា មន្ត្រីជំនាញនៃក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តបានទប់ស្កាត់ និងគ្រប់គ្រងបានទាំងស្រុងនូវផលប៉ះពាល់នេះ ចំណែកកម្រិតសាធាតុអាស៊ីតនៅក្នុងទឹកក៏ត្រូវបានបន្សាបរួចរាល់ ដោយស្ថានភាពបច្ចុប្បន្ន ទឹកនៅតាមដងស្ទឹងសង្កែដែលរងការបំពុលមានពណ៌លឿងត្នោត ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងជីវៈចម្រុះទៀតទេ។ 

មន្ត្រីជំនាញក្រសួងបរិស្ថានបាន និងកំពុងពិនិត្យលើវិធានការដាក់វិន័យចំពោះក្រុមហ៊ុនដែលបង្កឱ្យមានការលេចធ្លាយសារធាតុអាស៊ីតចូលក្នុងទឹក។ ក្រុមការងារបច្ចេកទេសនៃក្រសួងបរិស្ថាននឹងពិនិត្យលើវិធានការនៅថ្ងៃទី៣១ ខែឧសភា ក្រោយពីទទួលបានព័ត៌មានពេញលេញ និងទទួលបានលទ្ធផលពីមន្ទីរពិសោធន៍ថា ក្រៅពីសារធាតុអាស៊ីត និងមានសមាសភាពសារធាតុអ្វីផ្សេងទៀត។ 

យោងតាមនីតិវិធីដែលមន្ត្រីនគរបាលយុត្តិធម៌នៃក្រសួងបរិស្ថានអនុវត្តកន្លងមក ករណីមានការបំពុលបែបនេះ ជាវិធានការទី១ ស្នើឱ្យមានការផ្អាកជាបណ្តោះអាសន្ននៃដំណើរការក្រុមហ៊ុន ដោយតម្រូវឱ្យមានការឯកភាពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនានុវត្តន៍ និងអាចស្នើសុំការសហការពីអាជ្ញាធរខេត្តដើម្បីផ្អាកសកម្មភាពបណ្តោះអាសន្ន ក្នុងការពិនិត្យសារឡើងវិញនូវបទដ្ឋានបច្ចេកទេស មុននឹងអនុញ្ញាតឱ្យដំណើរការសាជាថ្មី។
 វិធានការទី២ ក្រុមការងារបច្ចេកទេសនឹងពិនិត្យលើទំហំនៃការបំពុលលើបរិស្ថានដែលក្រុមហ៊ុនបានបង្កឡើង នឹងត្រូវប្រឈមនឹងការផាកពិន័យយោងតាមច្បាប់ជាធរមាន៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៨ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៥ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម