ព័ត៌មានជាតិ
ប្រកាសថ្ងៃនេះ ក្រសួងអប់រំ សម្រេចធ្វើការកែប្រែប្រតិទិនសិក្សាឡើងវិញ
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជននិងកីឡា បានសម្រេចធ្វើការកែសម្រួលប្រតិទិនសិក្សាឡើងវិញ។
យោងតាមសេចក្តីណែនាំចុះថ្ងៃ ១៧ ខែវិច្ឆិកា ២០២០ និងចុះថ្ងៃ ០៣ ខែមីនា ឆ្នាំ២០២១ ឆ្នាំសិក្សា ២០២០-២០២១ ត្រូវបើកបវេសនកាលនាថ្ងៃទី១១ ខែមករាឆ្នាំ២០២១ និងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១។ យ៉ាងណាបើយោងតាមសេចក្តីសម្រេចថ្មី ក្រសួងនឹងធ្វើការកែសម្រួលប្រតិទិនសិក្សាដូចខាងក្រោម៖
-ឆ្នាំសិក្សា ២០២០-២០២១ ចាប់ផ្ដើមពីថ្ងៃទី១១ខែមករាឆ្នាំ២០២១
-ឆមាសទី១ គិតចាប់ពីខែមករាដល់ខែឧសភាឆ្នាំ២០២១
-ឆមាសទី២ គិតចាប់ពីខែមិថុនាដល់ខែវិច្ឆិកាឆ្នាំ២០២១
-វិស្សមកាលធំ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១វិញ
លោក រដ្ឋមន្ត្រី បានបន្ថែមទៀតថា ចំពោះ ការវាយតម្លៃលទ្ធផលសិក្សាគ្រឹះស្ថានមធ្យមសិក្សាសាធារណៈត្រូវអនុវត្តការប្រឡងប្រចាំខែ តាមស្ថានភាពនិងគ្រប់រូបភាពដែលអាចអនុវត្តបាន ដោយយកលទ្ធផលពីការធ្វើតេស្តចាប់ពីខែកុម្ភៈរហូតដល់ដំណាច់ខែវិច្ឆិកាឆ្នាំ២០២១។
រីឯការវាយតម្លៃសមត្ថភាពសិស្សម្នាក់ៗទៅលើមុខវិជ្ជា ដែលសាលារៀននីមួយៗបានបង្រៀននិងរៀនហើយសិស្សត្រូវមានពិន្ទុគ្រប់មុខវិជ្ជាដែលគ្រូបានបង្រៀនក្នុងខែសម្រាប់ខែមេសានិងខែឧសភាត្រូវបូកសរុបធ្វើចំណាត់ថ្នាក់តែមួយខែដោយសរសេរថាចំណាត់ថ្នាក់ខែមេសានិងខែឧសភា។
ក្នុងសេចក្តីប្រកាសនោះ ក្រសួងអប់រំយុវជននិងកីឡា ក៏អនុញ្ញាតឱ្យសិស្សដែលរស់នៅតំបន់លឿង អាចរៀនជាក្រុមតូចៗដែលសិស្សមិនឲ្យលើសពី ១០នាក់ក្នុង១បណ្ដុំនៅតាមផ្ទះឬទីតាំងសមស្របណាមួយ។ គណៈគ្រប់គ្រងសាលាអាចពិនិត្យលទ្ធភាពអនុវត្តការបង្រៀន និងការរៀនជាក្រុមតូចសិស្សមិនឱ្យលើសពី១០នាក់ក្នុងបណ្ដុំនៅតាមផ្ទះឬទីតាំងសមស្របណាមួយ សម្រាប់សិស្សដែលមានលំនៅដ្ឋាននៅជិតគ្នា និងធ្លាប់មានទំនាក់ទំនងគ្នាជាប្រចាំ។
ចំណែកសិស្សដែលរស់នៅនៅរាជធានីភ្នំពេញនៅតំបន់លឿងទុំនិងតំបន់ក្រហម នៅបន្តការបង្រៀននិងរៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិចទាំងស្រុង។
លោករដ្ឋមន្ត្រី បានណែនាំដល់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅទូទាំងប្រទេស អាចពិនិត្យលទ្ធភាពអនុវត្តការបង្រៀននិងរៀនពីចម្ងាយនិងតាមប្រព័ន្ធអេឡិចត្រូនិចឬតាមបណ្ដុំតូចៗ អាស្រ័យលើស្ថានភាពនិងធនធានក្រោមការកែច្នៃរបស់លោកគ្រូអ្នកគ្រូនៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីធានាបាននូវការបន្តការសិក្សារបស់សិស្សានុសិស្សនៅមធ្យមសិក្សាក្នុងពេលដែលសាលារៀនផ្អាកដំណើរការនេះ។
លោករដ្ឋមន្ត្រី បានបន្ថែមថា គ្រប់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមរយៈការអភិវឌ្ឍកម្មវិធីសិក្សាបង្រួញផ្ដោតទៅលើមុខវិជ្ជាកាតព្វកិច្ចដូចជាថ្នាក់ទី៧ទី៨ ត្រូវរៀនភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យាជីវវិទ្យា ប្រវត្តិវិទ្យា សីលធម៌ពលរដ្ឋវិទ្យានិងភាសាបរទេស។
ចំណែកថ្នាក់ទី ១០ ត្រូវរៀនភាសាខ្មែរ គណិតវិទ្យា រូបវិទ្យាគីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា សីលធម៌ពលរដ្ឋវិជ្ជានិងភាសាបរទេស។ ថ្នាក់ទី ១១ ដែលមានថ្នាក់វិទ្យាសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ត្រូវរៀន អក្សរសាស្ត្រខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីនិងបរិស្ថានវិទ្យា ភាសាបរទេសនិងព័ត៌មានវិទ្យា។
ថ្នាក់ទី៩និងថ្នាក់ទី១២ ដែលមានថ្នាក់វិទ្យាសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ត្រូវរៀន អក្សរសាស្ត្រខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ដែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា សីលធម៌ពលរដ្ឋវិទ្យានិងភាសាបរទេសព្រមទាំងមុខវិជ្ជាព័ត៌មានវិទ្យា ប្រសិនបើអាចមានលទ្ធភាព៕
អត្ថបទ៖ សំអឿន
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់