ព័ត៌មានជាតិ
សង្ស័យប្រពន្ធមានសហាយ លួចដាក់ GPS ក្នុងរថយន្ត តាមទាន់នៅផ្ទះសំណាក់កំពុងឡើងឋានសួគ៌
រឿងរ៉ាវអំពើផិតក្បត់មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ដាក់ការសង្ស័យលើប្រពន្ធថា លួចលាក់មានសហាយ ក៏លួចដាក់ប្រព័ន្ធ GPS តាមរថយន្តរបស់ស្ត្រីជាប្រពន្ធ លុះចុងក្រោយក៏ទាន់កំពុងឡើងឋានសួគ៌ជាមួយបុរសជាសហាយស្មន់នៅផ្ទះសំណាក់មួយកន្លែង យីហោ « សេងឆេង » ស្ថិតក្នុងភូមិកំពង់សំណាញ់ ១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បង្កការភ្ញាក់ផ្អើលកាលពីវេលាល្ងាចថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១។

ជនរងគ្រោះជាប្តីមានឈ្មោះ សេង ឈិន ភេទប្រុស អាយុ ៤១ ឆ្នាំ ទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរលក់គ្រឿងសំណង់។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះ ជសៀកមួយ ភេទស្រី អាយុ ៣១ ឆ្នាំ ស្នាក់នៅរួមរស់ជាមួយបុរសជាប្តី មានមុខរបរលក់គ្រឿងសំណង់។ ដោយឡែក បុរសជាសហាយមានឈ្មោះ ជា ជំនិត ភេទប្រុស អាយុ ៤២ ឆ្នាំ ទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរលក់គ្រឿងសំណង់។
យោងតាមប្រភពព័ត៌មានឲ្យដឹងថា បុរសជាប្តីបានរួមរស់នៅជាមួយស្ត្រីជាប្រពន្ធអស់រយៈពេល ១២ ឆ្នាំកន្លងទៅហើយ ដោយបានរៀបការតាមប្រពៃណីពេញច្បាប់ និងបានបន្សល់នូវកូនប្រុស-ស្រី ៣ នាក់ ។ លុះមួយរយៈកាលក្រោយទៅនេះ ចំណងប្តីប្រពន្ធអ្នកទាំង ២ ចេះតែឧស្សាហ៍រកាំរកុះ ពោលគឺឈ្លោះប្រកែកគ្នាញឹកញ៉ាប់ ជាហេតុធ្វើឲ្យបុរសជាប្តីកើតចិត្តសង្ស័យថា ប្រពន្ធមានសហាយស្មន់ ព្រោះការរស់នៅជាមួយគ្នាប្រមាណ ១២ ឆ្នាំកន្លងទៅ ពុំសូវមានរឿងរ៉ាវឈ្លោះប្រកែក និងមានអ្វីខុសប្លែកនឹងគ្នាឡើយ ប៉ុន្តែមួយរយៈក្រោយបែរជាមានញឹកញ៉ាប់រហូត។

ដោយកើតមាននូវចិត្តសង្ស័យ មិនទុកចិត្តលើស្ត្រីជាប្រពន្ធ បុរសជាប្តីបានយករថយន្តរបស់ស្ត្រីជាប្រពន្ធម៉ាក ford ពណ៌ស ស៊េរីឆ្នាំ ២០២១ ពាក់ស្លាកលេខ កម្ពុជា CHSM7798 យកទៅដាក់ប្រព័ន្ធ GPS ដោយពុំប្រាប់ស្ត្រីជាប្រពន្ធឲ្យបានដឹងខ្លួនមុនឡើយ។
ប្រភពបន្តឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ គឺថ្ងៃទី ២៩ ស្ត្រីជាប្រពន្ធបានប្រាប់ប្តីថា ជូនម្តាយទៅលេងស្រុកកំណើត។ លុះពេលនោះ បុរសជាប្តីក៏បានបើករថយន្តតាមរថយន្តស្ត្រីជាប្រពន្ធ តាមរយៈប្រព័ន្ធ GPS ក៏តាមទាន់ស្ត្រីជាប្រពន្ធកំពុងដេកក្នុងបន្ទប់ផ្ទះសំណាក់ជាមួយសហាយស្មន់ នៅក្រុងតាខ្មៅតែម្តងទៅ។

ភ្លាមៗបន្ទាប់ពីតាមទាន់ស្ត្រីជាប្រពន្ធហើយនោះ បុរសជាប្តីបានទំនាក់ទំនងទៅកាន់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកធ្វើការឃាត់ខ្លួនអ្នកទាំង ២ ពាក់ព័ន្ធនឹងអំពើផិតក្បត់។ ក្នុងការឃាត់ខ្លួនអ្នកទាំង ២ សមត្ថកិច្ចដកហូតរថយន្តម៉ាកហ្វតមួយគ្រឿងរបស់ស្ត្រីជាប្រពន្ធ និងទូរសព្ទដៃ ២ គ្រឿង ដែលជាទូរសព្ទអ្នកទាំង ២ ប្រើសម្រាប់ទាក់ទងស្នេហាគ្នាកន្លងទៅ។
យ៉ាងណាមិញ ក្រោយពីបញ្ជូនខ្លួនមកដល់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ប្ដីប្រពន្ធទាំងពីរសម្រេចធ្វើការលែងលះគ្នា ដោយចែកទ្រព្យសម្បត្តិ និងកូនដោយមិនមានការប្ដឹងផ្ដល់គ្នានោះទេ៕
អត្ថបទ ៖ លីហេង



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ