ព័ត៌មានជាតិ
ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឺនណាម រចនាខ្លោងទ្វារជាប្រាសាទអង្គរ មានទន្លេខណ្ឌជាព្រំំដែន បានបើកឲ្យដំណើរការបណ្តោះអាសន្ន
ព្រៃវែង៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ឯកឧត្តម សួស ប្រាថ្នា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឺនណាម បណ្តោះអាសន្នត្រឹមកម្រិតថ្នាក់ខេត្ត នៃខេត្តព្រៃវែង(កម្ពុជា) និងខេត្តតៃនិញ(វៀតណាម)។

លោក អ៊ុ ប៉ូល័ក្ខ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ បានលើកឡើងថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ មានទីតាំងភូមិសាស្ត្រខាងកើតទល់នឹងស្ទឹង ឆ្លងស្ពានថ្មជាប់នឹងប៉ុស្តិ៍ ៨៣៣ ស្ថិតនៅក្នុង ភូមិតាំងណាម ឃុំតឹងប៊ិន ស្រុកតឹងបៀង ខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម មានគោលខ័ណ្ឌសីមាទន្លេព្រំដែន ចែកដាច់ពីគ្នា ដោយយកខ្សែទឹកពាក់កណ្តាលម្ខាងម្នាក់ជាខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។
ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រុំដែនអន្តរជាតិម៉ឺនជ័យបានបន្តថា កម្ពុជាបានសហការជាមួយភាគីវៀតណាមក្នុងការបង្កលក្ខណៈងាយស្រួលដល់ការឆ្លងកាត់ និងការដោះដូរទំនិញលក្ខណៈព្រំដែន ពិសេសទំនិញផ្នែកកសិកម្មជូនប្រជាពលរដ្ឋ។


ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់ មន្រ្តីស្នាក់ការ នគរបាលអន្តោរប្រវេសន៍ មន្ត្រីគយ មន្ត្រីប្រចាំការទាំងអស់ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យនាពេលកន្លងមកនេះ។ ក្នុងនោះដែរឯកឧត្តម អភិបាលខេត្តណែនាំដល់មន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ត្រូវបន្តខិតខំធ្វើការងារទាំងអស់នេះជាបន្តទៀតឱ្យមានប្រសិទ្ធភាពខ្ពស់ និងធានាបាននូវការជឿទុកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលដឹកទំនិញចេញចូលតាមច្រកទ្វារអន្តរជាតិនេះ។
ឯកឧត្តម អភិបាលខេត្តក៏បានលើកឡើងចំពោះការតម្លើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ គឺដើម្បីបង្កភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរទំនិញកសិផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅតំបន់ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ និងពង្រឹងជម្រុញកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ អោយមានប្រសិទ្ធភាព។
ឯកឧត្តមអភិបាលខេត្តក៏នៅតែណែនាំដល់មន្ត្រីប្រចាំការនៅតាមច្រកទ្វារអន្តរជាតិនេះ ត្រូវតែបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដែលត្រូវអនុវត្តឲ្យបាននូវវិធានការ ៣ ការពារ ៣កុំ ដើម្បីបង្កាទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ19 រវាងប្រទេសទាំងពីរ។
ឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្ត្រីស្នាក់ការនគរបាលអន្តោប្រវេសន៍ គយដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ត្រូវមានកិច្ចសហការល្អទំនាក់ទំនងល្អជាមួយភាគីវៀតណាមដើម្បីឱ្យសេដ្ឋកិច្ចខេត្តព្រៃវែងនិងខេត្តតៃនិញ មានការរីកចំរើនជាលំដាប់ជាពិសេសគឺប្រជាពលរដ្ឋនៃខេត្តទាំងពីរមានជីវភាពធូរធារ។
សូមបញ្ជាក់ផងដែរថា៖ សង់សំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ឋនានា សម្រេចបានមួយចំនួន មាន
+សាងសង់អគារទីស្នាក់ការត្រួតពិនិត្យបណ្តោះអាសន្ន ចំនួន ០១អគារ ស្មើនឹង ០៦បន្ទប់។
+សាងសង់អគារទីស្នាក់ការត្រួតពិនិត្យជាសំណង់រឹងមាំ ចំនួន ០២អគារ ស្មើនឹង ១៤បន្ទប់។
+សាងសង់ខ្លោងទ្វាររូបប្រាសាទអង្គរវត្ត ចំនួន ០១។
+សាងសង់អគារស្នាក់នៅ ចំនួន ០១អគារ ស្មើនឹង ០៧បន្ទប់។
+សាងសង់ផ្ទះបាយ ចំនួន ០១អគារ។
+សាងសង់ប៉ុស្តិ៍ត្រួតពិនិត្យ ចំនួន ១។
+សាងសង់ផ្លូវសម្រាប់ចរាចរចេញចូល ចំនួន ២ខ្សែ និងហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗ។
អត្ថបទ៖ សៅគ្រី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ