Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ទក្ខិណានុប្បទាន ឧទ្ទិស​មហា​កុសល​ជូន​ វិញ្ញាណក្ខន្ធ សម្តេច​ជា ស៊ីម​

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ទក្ខិណានុប្បទាន និង​រាប់បាត្រ​ព្រះសង្ឃ ១០៨ អង្គ ដើម្បី​ឧទ្ទិស​មហាកុសល​ជូន​ចំពោះ វិញ្ញាណក្ខន្ធ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ៍​សាល ជា ស៊ីម អតីត​ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ ញ៉ែម សឿន ជាស៊ីម នា​ល្ងាច​ថ្ងៃ​សៅរ៍ទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ភូមិ​កន្លែង​ជ្រៅ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​នាម​រាជរដ្ឋាភិបាល​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រដ្ឋ​មន្ត្រ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ក៏​បាន​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​វិញ្ញាណក្ខន្ធ​បុព្វបុរស​ជំនាន់​មុនៗ​ ដែល​បាន​បូជាជីវិត​ក្ នុង​កាតព្វកិច្ច​ការពារ​ជាតិ​និង​ទឹកដី​មាតុភូមិ ក្នុង​ពិធីបុណ្យ​ទក្ខិណានុប្បទាន និង​រាប់បាត្រ​ព្រះសង្ឃ ១០៨ អង្គ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ក៏​បាន​ឧទ្ទិស​មហា​កុសល​ជូន​ចំពោះ វិញ្ញាណក្ខន្ធ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ៍​សាល ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធ​សភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោកជំទាវ ញ៉ែម សឿន ជាស៊ីម ​ផង​ដែរ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម