ព័ត៌មានជាតិ
អភិបាលខេត្តកំពត យកថវិកាជូនប្រជាពលរដ្ឋនៅមណ្ឌលចត្តាឡីស័ក ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩
កំពត ៖ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយលោកអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយថវិកា ជូនដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ កម្រិតបឋម និងអ្នកធ្វើចត្តាឡីស័កនៅមណ្ឌលសាលា វិទ្យាល័យព្រះបិតាជាតិ ស្រុកកំពង់ត្រាច។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា បើទោះបីក្នុងរយៈពេលនេះ បងប្អូនប្រជាពលរដ្ឋបាននឹងកំពុងសម្រាកព្យាបាល ធ្វើចត្តាឡីស័ក ក៏ពិតមែន ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន តែងតែមានការព្រួយបារម្ភយកចិត្តទុកដាក់ និងណែនាំដល់រដ្ឋបាលរាជធានី ខេត្តគិតគូរចំពោះបងប្អូនប្រជាពលរដ្ឋជាប្រចាំគ្រប់ពេលវេលា ក្នុងស្ថានភាពពិភពលោកក៏ដូចជាកម្ពុជាយើងកំពុងរងការយាយីដោយជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។

ដូច្នេះក្នុងរយៈពេលនេះ សូមបងប្អូនមេត្តាទ្រាំអត់ធ្មត់ថែរក្សាសុខភាព ដោយអនុវត្តឲ្យបានល្អ តាមការណែនាំរបស់គ្រូពេទ្យក៏ដូចជាវិធានការរបស់ ក្រសួងសុខាភិបាល ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យដើម្បីជួយដល់បងប្អូនជាបន្ទាន់។

លោកអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលជាសះស្បើយ ឬធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយមិនមានបញ្ហាអ្វីប្រែប្រួលទេ ពេលវិលត្រឡប់ទៅលំនៅឋានវិញត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល ៣ការពារ ៣កុំ ដោយត្រូវថែរក្សាសុខភាព លាងដៃជាមួយសាប៊ូ អាកុល ពាក់ម៉ាស និងរក្សាគម្លាតបុគ្គល ដើម្បីយើងរួមគ្នាប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាសត្រូវអត់ស្រមោល កុំឱ្យបន្តឆ្លងចូលក្នុងក្រុមគ្រួសារ ក្នុងសហគមន៍ក្នុងប្រទេសយើងបន្តទៀត។

លោកជាវ តាយ អភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ យកចិត្តទុកដាក់មើលថែទាំ និងព្យាបាលអ្នកជំងឺបានល្អ និងសូមស្នើឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតតាមការណែនាំរបស់រដ្ឋបាលខេត្ត ក្នុងវិធានការបង្ការ ទប់ស្តាប់ជំងឺកូវីដ១៩នេះ។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានជូនថវិកាចំនួន៥លាន ២សែនរៀល សម្រាប់អ្នកជំងឺកូវីដ១៩និងអ្នកធ្វើចត្តាឡីស័កក្នុងម្នាក់ៗ៥ម៉ឺនរៀល និងថវិកា ១លានរៀលទៀតសម្រាប់ក្រុមគ្រូពេទ្យ១០នាក់ក្នុងម្នាក់ៗ ១០ម៉ឺនរៀលរួមនឹងថវិកាមួយចំនួនទៀតដល់កងកម្លាំងទាំង៣យាមប្រចាំការផងដែរ ហើយឯកឧត្តមអភិបាលខេត្តនឹងបន្តផ្ដល់ទឹកអាកុល ម៉ាស់ និងទឹកសុទ្ធសម្រាប់ជួយផ្គត់ផ្គង់ដល់អ្នកជំងឺ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅទីនោះផងដែរ៕
ដោយ ៖ សេង ណារិទ្ធ




-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍