ព័ត៌មានជាតិ
តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ចុះត្រួតពិនិត្យប្រឡាយទឹក និងទ្វារទឹកចំនួន៤កន្លែង ក្នុងស្រុកត្បូងឃ្មុំ
ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ បានដឹកនាំអាជ្ញាធរខេត្ត អញ្ជើញចុះត្រួតពិនិត្យការសាងសង់ប្រឡាយទឹកប្រវែង២.៥០០ម៉ែត្រ និងទ្វារទឹកចំនួន៤កន្លែង សម្រាប់ប្រើប្រាស់និងស្រោចស្រពដីស្រែ និងដំណាំប្រជាពលរដ្ឋចំនួន៤ឃុំ រួមមានឃុំជីរោទ៍ទី១ ឃុំពាមជីលាំង ឃុំថ្មពេជ្រ និងឃុំគរ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសចុះពិនិត្យការសាងសង់នោះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហាក់ សុខមករា ឯកឧត្តម កេង ប៊ុនណា ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត ក្រុមប្រឹក្សាស្រុក ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកមេឃុំ មេភូមិ ព្រមទាំងប្រជាពលរដ្ឋ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃកម្ពុជា និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជូនចំពោះបងប្អូនដោយក្តីនឹករលឹកបំផុត។

លោកបានបញ្ជាក់ថា ប្រឡាយទឹក និងទ្វាទឹក ដែលបានកំពុងដំណើរការការសាងសង់នេះ គឺជាការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការស្ដារប្រព័ន្ធធារាសាស្ត្រឡើងវិញ សម្រាប់ស្រោចស្រព ដើម្បីទប់ស្កាត់គ្រោះរាំងស្ងួត និងជាពិសេសជួយដល់វិស័យកសិកម្ម របស់ប្រជាពលរដ្ឋពង្រីកផ្ទៃដីដាំដុះ សំដៅលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។

លោកប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ បានជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល ត្រូវនាំគ្នាដាំដុះដំណាំរួមផ្សំនិងបន្លែបង្ការផ្សេងៗ ដើម្បីកាត់បន្ថយការចំណាយ និងរកប្រាក់ចំណូលបន្ថែមជួយទ្រទ្រង់ជីវភាពគ្រួសារ។

ដោយឡែកមន្ត្រីជំនាញ ត្រូវចុះសិក្សាផ្តល់ប្រឹក្សាផ្នែកបច្ចេកទេសដល់ប្រជាពលរដ្ឋ ពិសេសបែងចែកថាតើត្រូវដាំដំណាំ បន្លែអ្វី ដែលមានទីផ្សារល្អ និងត្រូវតាមរដូវកាលដាំដុះក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩។

លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំង៤ឃុំ ត្រូវរួមគ្នាថែរក្សាសមិទ្ធផលដល់មានតម្លៃទាំងនេះ ឲ្យបានគង់វង្សយូរអង្វែង សម្រាប់ទុកជាសម្បត្តិរួមដល់ក្មេងជំនន់ក្រោយបន្តទៀត។

បើតាមការឲ្យដឹងពីលោក សេង សុខខឿន អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ថា ប្រឡាយ និងទ្វាទឹកទាំងនេះ ជាសមិទ្ធផលដល់ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

លោកបន្តថា ប្រឡាយ និងទ្វាទឹកដែលឯកឧត្តម តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និងអាជ្ញាធរខេត្ត បានចុះត្រួតពិនិត្យនាពេលនោះគឺ-១.ប្រឡាយតាឌុកប្រវែង ២.៥០០ម៉ែត្រ បាតក្រោម៣ម៉ែត្រ មាត់លើ១២ម៉ែត្រ ប្រជាពលរដ្ឋអាចទទួលផលបាន៣ភូមិ មានភូមិស្រែសៀម ភូមិទួលវិហារ និងភូមិទឹកចេញ ក្នុងឃុំជីរោទ៍ទី២ ស្មើ៦៥០គ្រួសារ លើផ្ទៃដី៧៧៦ហិចតា គ្រោងបញ្ចប់បិទការដ្ឋាននៅដើមខែមិថុនាឆ្នាំ២០២១នេះ -២.ទ្វារទឹកព្រែកវល្លិ៍ នៅភូមិទួលកែវ ឃុំជីរោទ៍ទី១ -៣.ទ្វារទឹកបឹងក្អិត នៅភូមិពាមក្នុង ឃុំពាមជីលាំង -៤.ទ្វារទឹករោងគោ ភូមិរោងគោ ឃុំថ្មពេជ្រ និង -៥.ទ្វារទឹកទំនប់សែនជ័យ ភូមិទំនប់សែនជ័យ ឃុំគរ៕
អត្ថបទ និង រូបភាព លោក ហុង ម៉េងហៀ



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់