ព័ត៌មានជាតិ
អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Sherman នឹងមកដល់កម្ពុជានៅថ្ងៃនេះ
អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy R.Sherman ក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នឹងមកដល់នៅថ្ងៃទី១ ខែមិថុនានេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃនៅកម្ពុជា។
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកស្រី Sherman នឹងជួបដោយផ្ទាល់ជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដែលនឹងលើកយកប្រធានបទ ពិភាក្សាផ្ដោតលើ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគីកម្ពុជា-សហរដ្ឋអាមេរិកឲ្យកាន់តែល្អប្រសើរថែមទៀត។
សូមជម្រាបថា ដំណើទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy R. Sherman ដែលគ្រោងមកកម្ពុជានេះ ស្ថិតនៅក្នុងផ្នែកមួយ នៃដំណើរទស្សនកិច្ចរបស់លោកស្រីរយៈពេល១០ ថ្ងៃ នៅក្នុងប្រទេសជាច្រើនទៀត ដូចជាប្រទេសបែលហ្ស៊ិក តួកគី ឥណ្ឌូនេស៊ី កម្ពុជា ថៃ និងរដ្ឋហាវ៉ៃ ដោយចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។
ក្នុងដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍នេះ លោកស្រីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន និងដោះស្រាយបញ្ហាទ្វេភាគី និងតំបន់មួយចំនួន ដែលរួមមាន ទាំងកិច្ចប្រឹងប្រែង ដើម្បីជំរុញឱ្យយោធាប្រទេសមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា ដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ និងស្តារប្រទេសនេះឡើងវិញទៅកាន់មាគ៌ានៃប្រជាធិបតេយ្យ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព