ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចែករំលែកទស្សនៈ ៦ ចំណុចក្នុងកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលទី ២
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជនាចក្រកម្ពុជា បានចែករំលែកទស្សនៈផ្ទាល់ខ្លួន៦ចំណុចទៅកាន់កិច្ចប្រជុំកំពូលទី ក្រុងសេអ៊ូលទី ២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G) ស្តីពីការលើកកម្ពស់ការស្តារបៃតងឡើងវិញប្រកបដោយ បរិយាប័ន្នពីជំងឺឆ្លងកូដីដែ-១៩ នៅយប់ថ្ងៃ៣១ខែឧសភាឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូទីក្រុងសេអ៊ូលសាធារណ រដ្ឋកូរ៉េ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺកូរីដ-១៩ ទាំងក្នុងក្របខណ្ឌជាតិ, តំបន់ និងសកល ត្រូវតែរៀបចំគោលនយោបាយជាយុទ្ធសាស្រ្តវែងឆ្ងាយ និងគ្រប់ជ្រុងជ្រោយប្រកបដោយភាពបុរេសកម្មសំដៅដោះស្រាយបញ្ហា ពាក់ព័ន្ធទាំងក្នុងទិដ្ឋភាពសង្គម,សេដ្ឋកិច្ចនិងបរិស្ថាន ដើម្បីលើកកម្ពស់ភាពធន់និងចីរភាពនៃការអភិវឌ្ឍ។
ក្នុងស្មារតីនេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ពាក់ព័ន្ធនឹងប្រធានបទនៃកិច្ចប្រជុំនាពេលនេះដែលត្រូវបង្កើនការយកចិត្តទុកដាក់ដូចខាងក្រោម ៖
(១) បន្តជំរុញនិងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្ម អន្តរជាតិឱ្យកាន់តែទូលំទូលាយ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចនិងប្រកាន់ខ្ជាប់នូវក្របខណ្ឌពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រែប្រួ អាកាសធាតុ។
(២) ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់និងអន្តរជាតិ ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាពនិងការលើកកម្ពស់ការបញ្ញាបទស្សនាទាន បៃតងក្នុងការអភិវឌ្ឍជាពិសេសលើវិស័យ កសិកម្ម, ការអភិវឌ្ឍទីក្រុង, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, សេដ្ឋកិច្ចវិលជុំ (circular econorry ), សេដ្ឋកិច្ច ឌីជីថល និងថាមពលកកើតឡើងវិញ ។
(៣) ជំរុញការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព (Sustainable findrice) តាមរយៈការបង្កើតបរិយាកាសអំណោយផល ដើម្បីកៀរគរធនធានបន្ថែម សំដៅធានានិរន្តរភាពនៃការអនុវត្តសកម្មភាពទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុតាមរយៈការរៀបចំនិងការដាក់ចេញនូវយន្តការហិរញ្ញប្បទានបៃតងនិងយន្ត ការភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) ជាដើម។
(៤) ដាក់ចេញគោលនយោបាយលើកទឹកចិត្តព្រមជាមួយនឹងការដាក់ចេញវិធានការកែទម្រង់មុតស្រួចសំខាន់ៗដើម្បីជំរុញធុរកិច្ចបង្កើតថ្មីឱ្យធ្វើនវានុវត្តន៍លើ គំរូធុរកិច្ចបៃតងហើយជំរុញវិស័យឯកជនឱ្យបង្កើនការចាប់អារម្មណ៍លើការវិនិយោគបៃតងទាំងវិនិយោគដែលបង្កើតបច្ច័យវិជ្ជមានដល់សង្គមសេដ្ឋកិច្ច (impact investment) និងវិនិយោគពាជាជ្ជកម្ម(commercial investment) ដូចជាក្នុងបច្ចេកវិទ្យាបៃតងនិងថាមពលកកើតឡើងវិញ។
(៥) ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង និងការដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដោយផ្តល់សារៈសំខាន់លើការលើកកម្ពស់ការវិនិយោគប្រក បដោយចីរភាពនិងការទទួលខុសត្រូវនិងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់និងការវិនិយោគក្នុងគ្រប់វិស័យតាមរយៈការជំរុញនិងលើកទឹកចិត្តការអភិវឌ្ឍឧស្សា ហកម្មបៃតងនិងការប្រើប្រាស់បច្ចេកវិទ្យាបៃតង ។
(៦) លើកកម្ពស់លទ្ធភាពកាត់បន្ថយនិងប ( mitigation and adaptation) ទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈការអភិរក្សធនធានធម្មជាតិ,ការអភិវឌ្ឍ ទីក្រុងនិងឧទ្យានបៃតង, និងការអភិវឌ្ឍសមត្ថភាពស្ថាប័នឱ្យកាន់តែរឹងមាំលើការស្រាវជ្រាវដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងតម្រូវការក្នុងការគ្រប់ គ្រងគ្រោះមហន្តរាយធម្មជាតិ
អត្ថបទ៖ ណារី
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?