Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជំនាញ​ចុះពិនិត្យ​និងដកហូតអាល់កុល​ក្លែងក្លាយ៥៨​លីត្រ ក្នុងក្រុងតាខ្មៅ

បានផុស

នៅ

នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​នៃនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត​ប្រជែង និងផលិតផលក្លែងក្លាយ ហៅកាត់ថា ក​.​ប​.​ប​. សាខាខេត្តកណ្តាល សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី​ បាន​ចុះ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​ម្ហូបអាហារ អាល់កុល ជែល​លាងដៃ និង​តាមដាន​ទំនិញ​ក្លែងក្លាយ នៅ​ផ្សារ​តាខ្មៅ​ចាស់ និង​តាម​បណ្តា​ឱសថស្ថាន ស្ថិត​ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សកម្ម​ភាពចុះ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​ដកយក​គំរូ​មួយចំនួន​មក​ធ្វើតេស្ត​បឋម ដើម្បី​រក​សារ​ធាតុគីមី​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។

ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រកឃើញអាល់កុល​សម្លាប់​មេរោគ​ក្លែងក្លាយ (​មេ​តា​ណុល​) ប្រមាណ ៥៨​លីត្រ​។ បន្ទាប់មក​មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ ​យកទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម