ព័ត៌មានជាតិ
រយៈពេល៥ខែ កម្ពុជានាំចេញកសិផលសំខាន់ៗទៅក្រៅប្រទេសជាង៤លានតោនកើនឡើងជិត៩០%
យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបជាង ៤,១លានតោន ទៅកាន់ទិសដៅ ៥៧ ប្រទេស មានការកើនឡើងចំនួនជិត២លាន តោន ស្មើនឹង ៨៩,៣២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ២១១ ៧០៩,៨៧ តោនប៉ុណ្ណោះ។

តាមរបាយការណ៍ កសិផលសំខាន់ៗដែលបាននាំចេញរួមមាន អង្ករនាំចេញមានចំនួន ២៣៣ ០៣១តោន មានការថយចុះចំនួន ១២៣ ០៦៦ តោន (-៣៤,៥៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៥ខែឆ្នាំ២០២០ ដែលមានចំនួន ៣៥៦ ០៩៧ តោន។ ការនាំចេញស្រូវមានចំនួន ១ ៦១៤ ២១១តោនកើនឡើងចំនួន ៧៤៨ ១២៩តោន(៨២%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ៨៨៥ ១៨៦ តោន។

ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២១១ ៣៥៣,១២ តោន កើនឡើងចំនួន ២១,៥៨% ។ ដំឡូងមីស្រស់ មានចំនួន ៣៣៩ ០០០ តោន ថយចុះចំនួន -៥,២០% ។ ម៉្សៅដំឡូងមីមានចំនួន ១៣ ៤៥៤,៦៤ តោន កើនឡើងចំនួន ៣០,៩៧%។
កាកសំណល់ដំឡូងមីមានចំនួន ៣ ៧០៨,០០ តោនថយចុះចំនួន -៣៣,២៩% ។ គ្រាប់ស្វាយចន្ទី មានចំនួន ៨០១ ៧៣២,២៦ តោន កើនឡើងចំនួន ៣២១,៦៥%។ គ្រាប់ពោត មានចំនួន ១៣៦ ៨៧៩,១៣ តោន កើនឡើងចំនួន ២៨៤,១០%។ គ្រាប់សណ្តែកបាយ មានចំនួន ១៦ ៥៨០ តោន កើនឡើងចំនួន ៥១១,៨៦%នាំ។ គ្រាប់សណ្តែកសៀង មានចំនួន ១៦ ៧០០,០៤ តោន កើនឡើងចំនួន ១០០%។

ផ្លែចេកស្រស់មានចំនួន ២០៥ ០២៤,៤៧ តោន កើនឡើងចំនួន ៦៨,៨៦%។ ផ្លែស្វាយស្រស់មានចំនួន ១៥៦ ៧២៤,៥២ តោន កើនឡើងចំនួន ២៥៥,៣៩%នាំ។ ដំណាប់ស្វាយមានចំនួន ១១ ០៤៨,៩៤ តោន កើនឡើងចំនួន ១៩៨,៤២%។ ទឹកស៊ីរ៉ូស្វាយមានចំនួន ២ ៨៦៩,៧៣ តោន កើនឡើងចំនួន ៣០,៩៥%។
ដូងប្រេងមានចំនួន ២១ ៨១៦,៦៩ តោន កើនឡើងចំនួន ៤១,៧៦% ។ ម្រេចមានចំនួន ៧ ៤៦១,២១តោន កើនឡើងចំនួន ១៩៥,២០% ។ ថ្នាំជក់មានចំនួន ៨៧៩,៨៥ តោន ថយចុះចំនួន -៦៨,១៣%។ ម្ទេសស្រស់មានចំនួន ៥៦ ៥០៧,១២ តោន កើនឡើងចំនួន ៩៤,៨៦%។

ជាការសន្និដ្ឋាន ការនាំចេញកសិផលសរុបក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ មានកំណើនចំនួន ៨៩,៣២% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១១៣,១០% រីឯការនាំចេញអង្ករមានការថយចុះចំនួន -៣៤,៥៦% ដោយសារតម្លៃដឹកជញ្ជូនមានការកើនឡើងខ្ពស់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ