ព័ត៌មានជាតិ
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជូនបុគ្គលិក
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបញ្ចប់ការចាក់វ៉ាក់សាំងជិត៨០% នៃបុគ្គលិក និងអ្នកម៉ៅការចំនួន៧០០នាក់ នៅក្រុមហ៊ុន ដែលជាផ្នែកមួយនៃយុទ្ធនាការចាក់វ៉ាក់សាំងរយៈពេល៣សប្តាហ៍របស់ក្រុមហ៊ុន។
ដោយមានការយកចិត្តទុកដាក់ជាចម្បងទៅលើសុខភាព និងសុវត្ថិភាពរបស់បុគ្គលិក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានរៀបចំព្រឹត្តិការណ៍ចាក់វ៉ាក់សាំងនេះឡើងនៅឯរោងចក្រផលិតស្រាបៀរដ៏ទំនើបរបស់ក្រុមហ៊ុន ក្រោមការសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ យុទ្ធនាការចាក់វ៉ាក់សាំងនេះបានចំណាយពេល៣សប្តាហ៍។
លោកស្រី អ៊ែន អូលីវ័រ (Anne Ollivier) នាយកផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា “បុគ្គលិក គឺជាកម្លាំងស្នូលរបស់ក្រុមហ៊ុនយើង ហើយសុវត្ថិភាពគឺជាកត្តាអាទិភាពរបស់យើង។ ដូច្នេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចាំបាច់ត្រូវរៀបចំឲ្យបានលឿនបំផុត តាមដែលអាចធ្វើបាននូវកម្មវិធីចាក់វ៉ាក់សាំងជូនបុគ្គលិកនេះ ដើម្បីធានាថា បុគ្គលិករបស់យើងដែលជាកម្លាំងចលកររបស់អាជីវកម្មយើងមានសុវត្ថិភាព”។ ក្រុមការងារមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក បានសហការយ៉ាងលល្អដើម្បីពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងនេះផងដែរ។
លោកស្រី អ៊ែន អូលីវ័រ បានបន្ថែមថា “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំកម្មវិធីចាក់វ៉ាក់សាំងនាថ្ងៃនេះសម្រាប់ក្រុមហ៊ុនរបស់យើង។ ក្រុមការងារមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងធ្វើការងារនៅតាមមូលដ្ឋានរបស់ពួកគាត់បានយ៉ាងល្អ ដើម្បីចាក់វ៉ាក់សាំងជូនក្រុមហ៊ុនឲ្យបានច្រើនបំផុត តាមដែលអាចធ្វើបាន ដោយរក្សាឲ្យបានជានិច្ចនូវសុវត្ថិភាពខ្ពស់។ ជាការលើកទឹក ចិត្តបន្ថែម និងជាផ្នែកមួយនៃកិច្ចប្រឹង ប្រែងរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏បានរៀបចំកម្មវិធីផ្សងសំណាងផងដែរ សម្រាប់អ្នកដែលបានបញ្ចប់ការចាក់វ៉ាក់សាំងរបស់ពួកគេ។ ឈ្មោះរបស់អ្នកដែលបានចាក់វ៉ាក់សាំងរួចត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីចាប់ ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ជាកង់”។
ដោយមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩៤មក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផ្ដល់ការងារជូនដល់បុគ្គលិកចំនួនជិត៧០០នាក់ ព្រមទាំងផ្ដល់ការងារជាប្រយោលជូនដល់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ផ្សេងទៀត ដែលបំពេញការងារជាផ្នែកមួយនៃបណ្ដាញអាជីវកម្មរបស់ក្រុមហ៊ុន ពោលគឺ រាប់ចាប់ពីកសិករដំណាំស្រូវ រហូតដល់អាជីវករលក់ដូរ។ ថ្មីៗនេះ ក្រុមហ៊ុនផលិតស្រាបៀរមួយនេះ បានផ្លាស់ប្ដូរឈ្មោះរបស់ខ្លួនពី CBL (Cambodia Brewery Limited) មកជាក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) វិញ។
នៅក្នុងសេចក្ដីប្រកាសមួយកាលពីពេលថ្មីៗនេះ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា (GDT) បានទទួលស្គាល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ថាជា ក្រុមហ៊ុនដែលបង់ពន្ធជូនរាជរដ្ឋាភិបាលច្រើនជាងនៅកម្ពុជា។ ក្រុមហ៊ុនរំពឹងថា នឹងត្រូវបានផ្តល់កិត្តិយសនៅក្នុងពិធីផ្លូវការមួយនៅឆ្នាំនេះ នៅពេលដែលឯកឧត្តម គង់ វិបុល រំពឹងថា នឹងផ្តល់ជូនលិខិតថ្លែងអំណរគុណនិងកោតសរសើរមួយ ដែលមានការចុះ ហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកស្រី អ៊ែន អូលីវ័រ ថ្លែងថា “នៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងទទួលខុសត្រូវលើកាតព្វកិច្ចរបស់យើងចំពោះប្រទេសជាតិយ៉ាងម៉ុតមាំ។ ក្នុងនាមជាក្រុមហ៊ុនបង់ពន្ធច្រើនជាងគេនៅកម្ពុជា និងជាក្រុមហ៊ុនផលិតស្រាបៀរធំបំផុតមួយក្នុងប្រទេស ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានភាពសកម្មខ្លាំងនៅក្នុងសង្គមកម្ពុជា ដែលហេតុដូច្នេះហើយបានជាយុទ្ធនាការចាក់វ៉ាក់សាំងនេះមានសារៈសំខាន់ខ្លាំង”។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានវិនិយោគទឹកប្រាក់ចំនួនជាង ២៣០លានដុល្លារសហរដ្ឋអាមេរិកទៅក្នុងរោងចក្រផលិតស្រាបៀររបស់ខ្លួននៅកម្ពុជានាអំឡុងពេល ៥ឆ្នាំកន្លងចុងក្រោយនេះ។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតស្រាបៀរចំនួន ៥ម៉ាកយីហោក្នុងប្រទេសកម្ពុជាដោយអនុលោមតាមស្តង់ដារគុណភាពខ្ពស់បំផុត។ ផលិតចេញពីគ្រឿងផ្សំធម្មជាតិ ១០០% ក្នុងប្រទេសកម្ពុជា ផលិតផលរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រួមមាន ស្រាបៀរ Heineken®, ABC, Tiger, Anchor និង Gold Crown។
ស្ថិតក្រោមពាក្យស្លោក “ចូលរួមអភិវឌ្ឍពិភពលោកដ៏ល្អប្រសើរ” ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានកាត់បន្ថយបរិមាណទឹកយ៉ាងច្រើន ដែលក្រុមហ៊ុនប្រើប្រាស់ដើម្បីផលិតស្រាបៀររបស់ខ្លួន ដោយសម្រេចបានឋានៈថា ជាក្រុមហ៊ុនផលិតស្រាបៀរ ដែលមានប្រសិទ្ធភាពសន្សំសំចៃទឹកបំផុតមួយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនក៏បានកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត ៥០% ផងដែរគិតចាប់ពីឆ្នាំ២០១៣មក។
ក្រុមហ៊ុន បានវិនិយោគទឹកប្រាក់រាប់លានដុល្លារ លើរោងចក្រប្រព្រឹត្តិកម្មសំណល់រាវនៅរោងចក្រផលិតស្រាបៀររបស់ខ្លួន នៅជាយរាជធានីភ្នំពេញ ដែលជារោងចក្រប្រព្រឹត្តិកម្មសំណល់រាវដំបូងគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនក៏ប្រើប្រាស់ឡើងវិញនូវជីវឧស្ម័ន សម្រាប់ថាមពលកម្តៅផងដែរ។ ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ក៏មាន បំណងលើកកម្ពស់ការពិសាគ្រឿង ស្រវឹងប្រកបដោយការទទួល ខុសត្រូវផងដែរ។ ១០% នៃថវិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ម៉ាកយីហោ Heineken® ត្រូវបានចំណាយលើការផ្សព្វផ្សាយការពិសារគ្រឿងស្រវឹងប្រកប ដោយការទទួលខុស ត្រូវ ជាមួយនឹងយុទ្ធនការ “ពេលស្រវឹង សូមកុំបើកបរ”។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏គាំទ្រដល់ការបង្ហាញ តម្លាភាព ផង ដែរ តាមរយៈការផ្តល់ព័ត៌មានអំពីគ្រឿងផ្សំ និងកម្រិតអាហារូបត្ថម្ភ នៅលើស្រាបៀរគ្រប់ម៉ាកយីហោទាំងអស់របស់ខ្លួន៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់