ព័ត៌មានជាតិ
បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ០៨នាក់
សមត្ថកិច្ចនគរបាល ស្រុកជើងព្រៃ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ក្រាបបទល្មើសគ្រឿងញៀន ១ករណី ឃាត់ខ្លួនជនសង្ស័យបាន ៨នាក់ រួមនឹងវត្ថុតាងមួយចំនួន នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិភ្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

លោក អូត ឈាងលី អភិបាល នៃគណៈអភិបាល ស្រុកជើងព្រ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោង ១២:២០នាទី នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិភ្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ លោកវរសេនីយ៍ទោ ស្រី សុគន្ធ នាយការិយាល័យប្រឆាំងគ្រឿង បានបើកកិច្ចប្រតិបត្តិការចុះ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ដោយប្រើវិធានញុះញង់ ឈានទៅឃាត់ខ្លួនជនសង្ស័យ ចំនួន ០៨នាក់។
ក្នុងនោះ ១.ឈ្មោះ ឱ សុជាត្រា ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ លើកទឹកកក នៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ២.ឈ្មោះ វ៉ន ផាន់និត ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ៣.ឈ្មោះ ជឺន សីហា ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាងឡាន នៅភូមិកោះចិន ឃុំកោះចិន ស្រុកពញ្ញាឮ ខេត្តកណ្តាល។ ៤.ឈ្មោះ គីម ណាល់ ភេទប្រុស អាយុ១៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលាងរថយន្ត នៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ៥.ឈ្មោះ ឈិន សុខលុន ភេទប្រុស អាយុ១៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាងផ្សាដែក នៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ៦.ឈ្មោះ ទេព សារុន ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរបើកបរ នៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ៧.ឈ្មោះ សំ ដារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ៨.ឈ្មោះ សាយ វណ្ណី ភេទប្រុស អាយុ ២៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោកអភិបាលស្រុក បានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាងមួយចំនួន រួមមាន ៖ ម្សៅក្រាមពណ៍ស សង្ស័យជាថ្នាំញៀនចំនួន ០៨កញ្ជប់ ទូរស័ព្ទដៃចំនួន ០៩គ្រឿង ម៉ូតូចំនួន ០៣គ្រឿង ប្រាក់ញុះញង់ចំនួន ៥ម៉ឺនរៀល និងសម្ភារៈ វេចខ្ចប់មួយចំនួន ផងដែរ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាំខ្លួន ទៅអធិការដ្ឋាននគរបាល ស្រុកជើងព្រៃ ដើម្បី ធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនិតិវិធី បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ចាម ចាត់ការបន្ត៕
សូមចុចអាន៖

-
ព័ត៌មានជាតិ១៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ