ព័ត៌មានជាតិ
ខេត្តចំនួន ៦ មានអត្រាអ្នកពុលស្រាស និងស្រាថ្នាំច្រើនជាងគេ ចាប់ពីឆ្នាំ២០១៦
ភ្នំពេញ៖ គិតចាប់ពីឆ្នាំ២០១៦ មកដល់ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកបាត់បង់ជាជីវិត ដោយសារពុលស្រាស និងស្រាថ្នាំ សរុបចំនួន ៥០ នាក់ នៅតាមបណ្តាខេត្តចំនួន៦ ។
យោងសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ស្ដីពីស្ថានភាពពុលស្រានៅក្នុងព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០២០ មានករណីពុលស្រា ជាបន្តបន្ទាប់ចំនួន៤លើកនៅខេត្តពោធិ៍សាត់ ក្រចេះ បន្ទាយមានជ័យ កំពង់ឆ្នាំង ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន២៨នាក់ និងមានពលរដ្ឋរងគ្រោះជាច្រើនទៀត។

ដោយឡែកក្នុងខែឧសភាថ្មីៗនេះ មានករណីពុលស្រាស និងស្រាថ្នាំ កើតមានឡើងនៅខេត្តចំនួន២ទៀត រួមមានខេត្តកណ្ដាលមានមនុស្សស្លានប់ចំនួន១០នាក់ និងខេត្តកំពត មានមនុស្សស្លាប់ចំនួន១២នាក់សរុបទាំង៦ខេត្ត មានប្រជាពលរដ្ឋចំនួន៥០នាក់ ស្លាប់បាត់បង់ជីវិត និងមានជនរងគ្រោះរាប់រយនាក់ផ្សេងទៀត រងផលប៉ះពាល់ដល់ សុខភាពត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
អគ្គនាយកដ្ឋាន ក.ប.ប. បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់មុននឹងទិញស្រាយកមកប្រើប្រាស់ ឬបរិភោគ សូមពិនិត្យនិងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវច្បាស់លាស់។

អគ្គនាយកដ្ឋាន ក.ក.ប បានពន្យល់ថា ស្រាគឺជាសារធាតុស្រវឹង ដែលបង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគជាប្រចាំ និងហួសកម្រិត។ ពិសេសជាងនេះទៀត នឹងបង្កផលប៉ះពាល់ដល់អាយុជីវិត ប្រសិនបើស្រានោះពុំបានផលិតឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ឬយកសារធាតុផ្សេងទៀតមកបន្ថែម មានដូចជាមេតាណុល ឬសារធាតុពុល ផ្សេងទៀតជាដើម។
ជាទូទៅស្រាសដែលផលិតដោយការបិត (Distillation) ពីអង្ករតាមលក្ខណៈបច្ចេកទេសងាយៗ ឬតាមលក្ខណៈបុរាណ អាចមានបរិមាណសារធាតុមេតាណុលក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ ចំពោះការរកឃើញ វត្តមានសារធាតុ មេតាណុលក្នុងកម្រិតខ្ពស់នោះ អាចបណ្តាលមកពីការទិញវត្ថុធាតុដើម (អាល់កុល) ដែលជាមេតាណុល មកលាយដើម្បីផលិតស្រា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ