Connect with us

ព័ត៌មានជាតិ

តាម​ព័ត៌មាន ​ផ្លូវ​ល្បឿន​ភ្នំពេញ-​​ព្រះសីហនុ សាងសង់​សម្រេច​បាន​ជាង​ ៦០​ភាគរយ​ហើយ

បានផុស

នៅ

គិតត្រឹមខែឧសភា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានសាងសង់សម្រេច​បាន​ជាង ៦០ ភាគរយហើយ។ នេះបើ​តាម​ប្រភព​ពី​ក្រុមហ៊ុន​ចិន​ដែលកំពុង​សាងសង់។

គម្រោងស្ថាបនា​ផ្លូវ​នេះ​​ជាផ្នែកមួយដ៏សំខាន់់ ក្នុងការជួយលើកស្ទួយដល់សេដ្ឋកិច្ចប្រទេស​កម្ពុជា ហើយ​ក្លាយជាខ្សែផ្លូវតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ជា​ប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាខ្សែផ្លូវទំនើប​បំផុតពុំធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​លើកឡើង​របស់​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឯកឧត្តម​ស៊ុន ចាន់ថុល។

ឯកឧត្តមបាន​លើកពី​គុណតម្លៃ​សេដ្ឋកិច្ច​នៃ​ខ្សែ​ផ្លូវ​នេះ​ ដែល​នឹង​ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និង​សម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងផលិតផលកសិឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគ ជាពិសេសទៅ​ទីផ្សារអន្តរជាតិតាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅខេត្តព្រះសីហនុ។ 

គួរ​បញ្ជាក់​ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ បាន​ចាយ​ថវិកា​ជាង​ ២ ពាន់លានដុល្លារ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដោយក្រុមហ៊ុន Cambodian PPSHV Expressway ប្រើរយៈពេលសាងសង់៤៨ខែ។

ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨ គីឡូម៉ែត្រ កណ្តាលប្រវែងប្រមាណ ៩ គីឡូម៉ែត្រ កំពង់ស្ពឺប្រវែងប្រមាណ ៨០ គីឡូម៉ែត្រ កោះកុងប្រវែងប្រមាណ ២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែងប្រមាណ ៨៩ គីឡូម៉ែត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អាមេរិក៖ ចោរលួចស៊ុត១ម៉ឺនគ្រាប់ពីកសិដ្ឋានមួយ ចំពេល​តម្លៃស៊ុតហក់​ឡើង​

ព័ត៌មានជាតិ៤ នាទីutes មុន

កំណាត់ចុងក្រោយផ្លូវជាតិលេខ ៥ សិរីសោភ័ណ-ប៉ោយប៉ែត ប្រវែង​​ ៣៥ គីឡូម៉ែត្រ សម្រច​បាន​ប្រមាណ ២៩%

ព័ត៌មានជាតិ៥ នាទីutes មុន

អនុប្រធានសភាហុងគ្រី៖ ហុងគ្រីផ្ដល់អាហារូបករណ៍ប្រមាណ៣០កន្លែង តែនិស្សិតកម្ពុជាមិនសូវដាក់ពាក្យយក

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

Sokha Hotels

ព័ត៌មានពេញនិយម