Connect with us

ព័ត៌មានជាតិ

ពិន័យ​១០​ម៉ឺន​រៀល​ទុកជា​ការព្រមាន ​សម្រាប់​ក្មេង​ទំនើង​បំពាក់​បំពង់​ស៊ីម៉ាំង​ម៉ូតូ​ខុស​បច្ចេកទេស​

បានផុស

នៅ

​ទុកជា​ការព្រមាន​ម៉ូតូ​១​គ្រឿង ​ត្រូវ​ពិន័យ​១០​ម៉ឺន​រៀល​ ដោយសារតែ​ម៉ូតូ​ទាំងនោះ​ជិះ​ដោយ​ក្រុមក្មេងស្ទាវ​ ដែល​បំពាក់​បំពង់​ស៊ីម៉ាំង​បំពង​សំឡេង​ខុស​បច្ចេកទេស​ស្តង់ដា​ដើម​ និង​រំខាន​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពាក់ព័ន្ធ​នឹង​បញ្ហា​នោះដែរ ​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ចាប់​ឃាត់​ម៉ូតូ​ដែល​កែច្នៃ បំពង់​ស៊ី​ម៉ាំង​បំពង​សំឡេង​ខុស​បច្ចេកទេស​បាន​ចំនួន ១២​គ្រឿង យក​មក​រក្សា​ទុក​ ដើម្បី​ធ្វើការ​ផាកពិន័យ​និង​តម្រូវ​ឲ្យ​ម្ចាស់​ម៉ូតូ​ដោះដូរ​បំពង់​ស៊ីម៉ាំង​កែច្នៃ​ចេញ​ ទើប​អនុញ្ញាត​ឲ្យ​យក​ម៉ូតូ​ត្រឡប់​ទៅវិញ​បាន​។ ជាក់ស្ដែង​នៅ​សៀ​ល​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២១​នេះ កម្លាំង​នគរបាល​បាន​ឲ្យ​ម្ចាស់​ម៉ូតូ​ចូលខ្លួន​មក​ពិន័យ​តាមច្បាប់​ចរាចរណ៍ ក្នុង​ម៉ូតូ​១​គ្រឿង​ពិន័យ​ចំនួន​១០​ម៉ឺន​រៀល និង​បាន​ឲ្យ​ម្ចាស់​ដោះដូរ​បំ​ពង់​ស៊ី​ម៉ាំង​ ដែល​កែច្នៃ​មក​ដាក់​បំពង់​ស៊ី​ម៉ាំង​ធម្មតា​វិញ​។​

​ជាមួយគ្នា​នោះដែរ​លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការ​ខណ្ឌឫស្សីកែវ បាន​ឲ្យ​ដឹងថា​ ប្រតិបត្តិ​ការ​ឃាត់​ម៉ូតូ​កែច្នៃ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១ ដល់​យប់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ ដែល​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ដាក់​គោលដៅ​ស្ទាក់​ឃាត់​ម៉ូតូ​កែច្នៃ​បំពង់​ស៊ី​មុំា​ង​(​ប្រែ​ន​) បាន​ចំនួន​១២​គ្រឿង​។ លោក​អធិការ​ខ​ណ្ឌ​ឬ​ស្សី​កែវ​បាន​បន្ត​ឲ្យ​ដឹងទៀតថា ក្រោយ​យក​មក​រក្សាទុក​រួច បាន​តម្រូវ​ឲ្យ​ម្ចាស់​ម៉ូតូ​មក​ធ្វើ​កិច្ចសន្យា​និង​ពិន័យ​តាមច្បាប់ ដោយ​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំងអស់នោះ ដោះដូរ​បំពង់​ស៊ី​ម៉ាំង ដែល​ឮ​ខ្លាំង​បំពង់ នោះ​មក​ស៊ី​មុំាង​ធម្មតា​វិញ​ ព្រមទាំង​ផាក​វិន័យ​ជា​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល​ក្នុង​ម៉ូតូ​១​គ្រឿង យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ផង​ដែរ​។ បន្ទាប់មក​ទើប អនុញ្ញាត​ឲ្យ​ពួកគាត់​ត្រឡប់ទៅផ្ទះ​វិញ ដោយ​សន្យា​ថា​ ឈប់​កែច្នៃ​បំពង់​ស៊ី​មាំ​ង​ម៉ូតូ ឲ្យ​ឮ​ខ្លាំងៗ​រំខាន​ដល់​សាធារណជន​បែបនេះ​តទៅទៀត​

​គួរបញ្ជាក់​ផងដែរ​ថា នា​ពេល​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន ចុះ​អប់រំ​ណែនាំ​ដល់​ក្រុម​ក្មេង​ទំនើង​ដែល​ច្នៃ​បំពង់​ស៊ី​មុំាង​ម៉ូតូ​បង្ក​ឲ្យ​មាន​សំឡេង​ឮ​ខ្លាំង​រំខាន​ នៅ​តាម​ដងផ្លូវ​សាធារណៈ យក​មក​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ឲ្យ​មាន​សកម្មភាព​បែបនេះ​ទៀត បន្ទាប់ពី​ក្រុម​ក្មេង​ទំនើង​នេះ​ បាន​បើកបរ​ម៉ូតូ​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ឲ្យ​មាន​សំឡេង​ឮ​ខ្លាំង បង្ក​ការរំខាន​ដល់​អ្នកធ្វើដំណើរ និង បង្ក​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ​ផង​ដែរ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អតីត​រដ្ឋមន្រ្តី​​ក្រសួង​សាធារណការ ឯកឧត្តម ត្រាំ អ៉ីវតឹក ទទួលមរណភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម