Connect with us

ព័ត៌មានជាតិ

មេឃុំ​ព្រែក​ខ្សាច់ ច្រានចោល​ព័ត៌មាន​ថា​មាន​សកម្មភាព​កាប់​ព្រៃកោងកាង​ជាង​២០០​ហិច​តា​

បានផុស

នៅ

​កោះកុង​៖ លោក​មេឃុំ​ព្រែក​ខ្សាច់ បដិសេធ​ច្រានចោល​នូវ​ព័ត៌មាន​ដែលមាន​សកម្មភាព​លួច​កាប់​រុករាន​ដី​ព្រៃកោងកាង​ជាង​២០០​ហិច​តា​នៅ​ចំណុច​ភ្នំ​ពយ​អគ្គី​នេត្រ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ខ្សាច់ ហើយ​លោក​ចាត់ទុកថា​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក និង​ចុះផ្សាយ​ព័ត៌មាន​ដែល​រឿងរ៉ាវ​យូរ​ឆ្នាំ​មកហើយ​នេះ​គឺ​ក្នុង​ន័យ​ញុះញង់​បង្ក​ឱ្យ​អសន្តិសុខ​សណ្តាប់ធ្នាប់​នៅ​មូលដ្ឋាន​របស់​ខ្លួន​។

លោក រៀម រុំ មេឃុំ​ព្រែក​ខ្សាច់ នៃ​ស្រុក​គិរីសាគរ ខេត្តកោះកុង បាន​ពន្យល់​នៅ​ថ្ងៃទី​១ ដើមខែ​មិថុនា ឆ្នាំ​២០២១​នេះ​ថា គ្មាន​ទៀត​ទេ​សកម្មភាព​របស់​ក្រុម​ពលរដ្ឋ​ខិលខូច​លួច​ទន្ទ្រាន​កាប់​ដីព្រៃ​កោង​ការដែល​លាតសន្ធឹង​ចាប់ពី​ភ្នំ​ពយ​អគ្គី​នេត្រា​ដល់​ព្រែក​រូង​។ ដូច្នេះ​លោក​សុំ​បដិសេធ​ទាំងស្រុង គ្រា​ព័ត៌មាន​នេះ​ចាស់​តាំងពី​ឆ្នាំ​២០២០​មកម្ល៉េះ​យកមក​កក​កាយ​ឡើងវិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បន្តទៀតថា រាល់​ការ​បង្ហោះ​ព័ត៌មាន និង​ផ្សព្វផ្សាយ​លក្ខណៈ​ប្រឌិត​២​ទៅ​៣​ថ្ងៃ​មកនេះ គឺ​ក្នុង​បំណង​ធ្វើឱ្យ​ខូច​សេចក្តីថ្លៃថ្នូរ បម្រើ​ប្រយោជន៍​មនុស្ស​មួយក្រុម​តូច ព្រមទាំង​បង្ក​ការភ័ន្តច្រឡំ​យ៉ាងខ្លាំង​ពី​សាធារណជន​ទូទៅ​មកលើ​រូបលោក​ទាំង​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ពី​ការអភិវឌ្ឍន៍ និង​កាតព្វកិច្ច​ចំពោះមុខ​ការពារ​ថែរក្សា​ព្រៃឈើ​ក្នុង​សហគមន៍​។

​លោក រៀម រុំ បញ្ជាក់ដែរថា មាន​ជនខិលខូច​មួយ​ក្តាប់​តូច​ព្យាយាម​ញុះញុង់​បំប៉ោង​ព័ត៌មាន​ដែល​ខុសពី​ការពិត​ពីព្រោះ​តែ​ភាព​ច្រណែន​គ្នីគ្នា​ទៅមក​តាមរយៈ​ការកាប់​រុករាន​ដី​ព្រៃកោងកាង​ទាំង​បំពាន​ច្បាប់​។ ចំណែក​ផ្ទៃដី​ព្រៃ​រង​ប៉ះពាល់​កន្លងទៅ មានតែ​ទំហំ​ជាង​២​ហិច​តា​ប៉ុណ្ណោះ បែរជា​និយាយថា​ជាង​២០០​ហិច​តា និង​ថែមទាំង​លក់ដូរ​តម្លៃ​៣​ពាន់​ទៅ​៤៥០០​ដុល្លារ​ទៅវិញ​។

​ជាក់ស្តែង​រូបលោក ក៏បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋបាល​ស្រុក និង​មន្ត្រី​ជំនាញ​បរិស្ថាន​ចុះ​ពិនិត្យ​ជាក់ស្តែង និង​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​បន្តបន្ទាប់​កុំឱ្យ​បន្តធ្វើ​សកម្មភាព ដើម្បី​បម្រុង​ទុក​អភិវឌ្ឍន៍ ឬ​តម្រូវការ​ចាំបាច់​ណាមួយ​ទៅ​អនាគត​។ អ្វី​រឹតតែ​បដិសេធ​ទៀត គឺ​លោក​ពុំបាន​ហ៊ាន​ចុះហត្ថលេខា​ទទួលស្គាល់​លិខិត​ទិញ​លក់​ដី​នៅ​តំបន់​សហគមន៍​ដូច​ការចោទប្រកាន់​ឡើយ ករណី​បើ​មាន​គឺមាន​កាល​អាណត្តិ​អតីត​មេឃុំ​មុនៗ​ឯណោះ​។

រឿងរ៉ាវ​បទល្មើស​ធនធានធម្មជាតិ គឺ​លោក ហ៊ុន ម៉ា​ឌី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង ទទួលស្គាល់ថា​ជា​ព័ត៌មាន​ចាស់​ហើយ​ត្រូវបាន​គេ​ផ្សាយ​ឡើងវិញ​ឱ្យមាន​ការយល់ច្រឡំ​ដល់​មហាជន​។ មែនទែនទៅ តំបន់​ទំនាស់​ខាងលើ មួយផ្នែក​បានក្លាយ​ជា​ដី​សហគមន៍​ហើយ ដោយ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​កាត់​ប្រគល់​ដល់​រដ្ឋបាល​ខេត្តកោះកុង​ជា​អ្នកគ្រប់គ្រង​ថែរក្សា​។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត អះអាង​បន្ថែម​ថា សកម្មភាព​កាប់បំផ្លាញ​យក​ធ្វើ​កម្មសិទ្ធិ​ពី​ជនខិលខូច​កន្លងទៅ​ពិត​ជាមាន​ប្រាកដ​មែន ប៉ុន្តែ​មិន​ច្រើន​ដល់​ខ្ទង់​រាប់រយ​ហិច​តា​ឡើយ​។ សំណុំ​រឿងនេះ ក៏​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ខេត្តកោះកុង ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ស្វែង​រកមុខ​ជន​ពាកព័ន្ធ​ឲ្យ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ស្តីពី​កិច្ចការពារ​ធនធានធម្មជាតិ៕

ដោយ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១៣ នាទីutes មុន

អ្នករត់តាក់ស៊ី៖ បច្ចុប្បន្ន រប​រដឹកអ្នកដំណើរមិនសូវកាក់កប ប៉ុន្ដែជំនួសដោយការផ្ញើអីវ៉ាន់

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

ព័ត៌មានជាតិ៣១ នាទីutes មុន

១សប្ដាហ៍ដំបូងនៃខែមេសា ក្រសួងបរិស្ថានរកឃើញភ្លើងឆេះព្រៃ២៧៤ករណី

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

រក​ឃើញ​អ្នកស្លាប់​នៅ​អគារ​​រលំ​នៅ​ថៃ​​​កើនដល់​២១នាក់ ខណៈ៧៣នាក់​បាត់ខ្លួន​

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៣ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម