ព័ត៌មានជាតិ
បុរសម្នាក់ដេកស្លាប់ក្បែរគល់ស្ពាន ប្រភពអ្នកជិតខាងប្រាប់ថា ជនរងគ្រោះទើបមកពីថៃ
ខេត្តបាត់ដំបង៖ សពមនុស្សប្រុសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅលើស្មៅគល់ស្ពានមួយកន្លែង ដែលគេសង្ស័យថា អាចបណ្តាលមកពីការផឹកសុរា រហូតដាច់បាយទើបបណ្តាលអោយកើតជាខ្យល់គ។ ការប្រទះឃើញនេះគឺនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ២និង៣០នាទី ត្រង់ចំណុចក្រុមទី១ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
បន្ទាប់ពីមានការចុះពិនិត្យពីសំណាក់កម្លាំងសមត្ថកិច្ច ក៏ដូចជាក្រុមគ្រូពេទ្យមូលដ្ឋាន ទើបអាចកំណត់អត្តសញ្ញាណបានថា ជនរងគ្រោះឈ្មោះទិត្យ ខួច ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

បើតាមការអះអាងពីប្រភពមួយចំនួនបានឲ្យដឹងថា កន្លងមកបុរសរូបនេះធ្លាប់ទៅធ្វើការនៅប្រទេសថៃរាប់ឆ្នាំ ដោយបានផ្ញើប្រាក់កាសមកឲ្យភរិយាជាហូរហែរផងដែរ ប៉ុន្តែក្រោយពីបានវិលត្រឡប់មកផ្ទះវិញ ស្រាប់តែគេឃើញបុរសរូបនេះលែងចូលផ្ទះ គឺគិតតែពីដើរផឹកស្រា និងអត់អាហារជាញឹកញាប់រហូតដល់ស្លាប់តែម្តង ដែលបញ្ហានេះត្រូវបានមជ្ឈដ្ឋានជាច្រើននិយាយថា អាចមានវិបត្តិក្នុងគ្រួសារ។
ដោយឡែកក្រុមគ្រូពេទ្យបានអះអាងថា ការផឹកគ្រឿងស្រវឹងនិងអត់អាហារបែបនេះអាចធ្វើឲ្យមនុស្សកើតជាខ្យល់គ។ នៅល្ងាចថ្ងៃដដែលសពក៏បានប្រគល់ទៅអោយក្រុមគ្រួសារ នាំយកទៅបូជាក្នុងទីអារាមវត្តអន្លង់វិល៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ